adverise with khmeread 30639 jxu3v5

អ្នកជំនាញ​នៅ​អង្គការ​សុខភាព​ពិភពលោក​ប្រាប់​ពី​របៀប​កុំឱ្យ​កើត​ជំងឺមហារីក​

    ​អ្នកជំនាញ​មហារីក​នៅ​អង្គការ​សុខភាព​ពិភពលោក (WHO) បានចេញ​ផ្សាយ​ពី​របៀប​១២​ចំណុច​ដើម្បី​បញ្ជៀ​ស​ពី​ការកើត​ជំងឺមហារីក​។​

​    ​វេជ្ជបណ្ឌិត​លោក Joachim Schuez ជា​អ្នកដឹកនាំ​ការស្រាវជ្រាវ​បាន​បកស្រាយ​ថា "​ទាំងអស់នេះ​គឺជា​ការណែនាំ​ដែល​អ្នក​អាច​យកទៅ​អនុវត្តបាន​ដើម្បី​កែប្រែ​ទម្លាប់​"​។​

​    ​ការណែនាំ ១២ ចំណុច​នោះ​រួមមាន​៖

​    ​១. ហាម​ជក់បារី​។ មិនត្រូវ​ប្រើ​ថ្នាំជក់​ផ្សេងៗ​។​
​    ​២. ធ្វើឱ្យ​ផ្ទះ​អ្នក​គ្មាន​អ្នក​ជក់បារី​។ គាំទ្រ​ច្បាប់​នៅ​កន្លែង​ការងារ​មិនឱ្យ​ជក់បារី​។​
​    ​៣. ចាត់វិធានការ​ដើម្បីរ​ក្សា​ទម្ងន់​ខ្លួន​អ្នក​ឱ្យមាន​សុខភាព​ល្អ​។​
​    ​៤. ត្រូវតែមាន​សកម្មភាព​រាងកាយ​រៀងរាល់ថ្ងៃ​ក្នុង​ជីវិត​។ មានការ​កំណត់ពេល​អ​ង្គុ​យ​និង​ពេល​ដើរ​ឱ្យបាន​ច្បាស់លាស់​។​
​    ​៥. របប​អាហារ​ល្អ​ដល់​សុខភាព​៖
​    ​    ​- ពិសា​អាហារ​ដូចជា​គ្រាប់​ធុញ្ញ​ជាតិ អាហារ​ជំនួយការ​លូតលាស់ បន្លែ​និង​ផ្លែឈើ​ឱ្យបាន​ច្រើន​។​
​    ​    ​- ត្រូវ​ត្បិតត្បៀត​អាហារ​ដែលមាន​ជាតិ​កាល់​ឡូរី​ខ្ពស់ (​អាហារ​ដែលមាន​ជាតិ​ស្ករ​និង​ខ្លាញ់​ខ្ពស់​) និង​ចៀសវាង​ផឹក​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​។​
​    ​    ​- ចៀសវាង​អាហារ​កែច្នៃ រឹតត្បិត​ការទទួល​ទាន​សាច់​ក្រហម​និង​អាហារ​មាន​ជាតិ​អំបិល​ខ្ពស់​។​
​    ​៦. បើសិនជា​អ្នក​ផឹកស្រា​គ្រប់​ប្រភេទ ត្រូវ​ផឹក​ឱ្យមាន​កំណត់​។ មិន​ផឹកស្រា​តែម្តង​គឺ​រឹតតែ​ល្អ​។​
​    ​៧. ចៀសវាង​ត្រូវ​ពន្លឺព្រះអាទិត្យ​ច្រើន ជាពិសេស​កូនក្មេង​។ ប្រើ​ឡេ​ការពារ​ពន្លឺព្រះអាទិត្យ​។ 
​    ​៨. នៅ​កន្លែងធ្វើការ ត្រូវ​រៀន​ការពារ​ខ្លួន​អ្នក​ប្រឆាំងនឹង​សារធាតុ​បង្ក​ជំងឺមហារីក​ដោយ​ធ្វើតាម​សេចក្ដីណែនាំ​អំពី​សុខភាព​និង​សុវត្ថិភាព ដែល​ក្រុមហ៊ុន​បិទ​ប្រកាស​។​
​    ​៩. ពិនិត្យ​មើលថា​តើ​លោកអ្នក​បាន​ប៉ះពាល់​នឹង​កម្រិត​ជាតិ​វិទ្យុសកម្ម​កម្រិត​ខ្ពស់​នៅផ្ទះ​ដែរ​ឬក៏​អត់​។ ត្រូវ​ចាត់វិធានការ​កម្ចាត់​ជាតិ​វិទ្យុសកម្ម​អណ្តែត​ក្នុងផ្ទះ (​កើតចេញពី​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច និង WiFi)​។​
​    ​១០. ការ​បំបៅ​ដោះ​កាត់បន្ថយ​ហានិភ័យ​ជំងឺមហារីក​របស់​ម្ដាយ​។​
​    ​១១. ត្រូវ​ប្រាកដថា​កូន​របស់​អ្នក​បាន​ចាក់​វ៉ាក់សាំង​ដូចជា​៖
​    ​    ​- ជំងឺ​រលាក​ថ្លើម​ប្រភេទ B (​សម្រាប់​ក្មេង​ទើប​កើត​)​។​
​    ​    ​- វ៉ាក់សាំង​ការពារ​ជំងឺមហារីក​ស្បូន (HPV) (​សម្រាប់​ក្មេងស្រី​)​។​
​    ​១២. ត្រូវ​ចូលរួម​ក្នុង​ការរៀបចំ​កម្មវិធី​តាមដាន​ជំងឺមហារីក​សម្រាប់​៖
​    ​    ​- ជំងឺមហារីក​ពោះវៀន (​បុរស​និង​ស្រី្ត​ភេទ​)
​    ​    ​- ជំងឺមហារីក​សុដន់ (​ស្រី្ត​ភេទ​)៕

adverise with khmeread
ប្រភព៖ Independent, WHO

អ្នកនឹងចូលចិត្ត

មតិយោបល់