adverise with khmeread C9bfd2f3 dd44 4bee 9277 b8758cfdc93b

ពលរដ្ឋ​ម្នាក់​បាន​ចាប់​ជំរិត​ ហើយ​សម្លាប់​ស្ត្រី​មន្ត្រី​ឥណទាន​ម្នាក់ ​ត្រូវ​ប៉ូលិស​ឡោមព័ទ្ធ

      កំពត ៖ ប្រជាពលរដ្ឋ​ម្នាក់​បាន​ចាប់ជំរិត​មន្ត្រី​ឥណទាន​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ«​អម្រឹត​»​ចូលទៅ​ក្នុងផ្ទះ ស្ថិតក្នុង​ឃុំ​ត្រមែង ស្រុក​ឈូក ខេត្តកំពត ហើយ​នៅវេលា​ម៉ោង​១២​ និង​៥០​នាទី​រសៀល​ថ្ងៃទី​១០​ ឧសភា​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ឡោមព័ទ្ធ​ផ្ទះ​នោះ​។​

      ប្រភព​បានឱ្យដឹងថា មាន​ប្រជាពលរដ្ឋ​ម្នាក់​ជាម​នុស្ស​វិកលចរិត នៅផ្ទះ​កើតហេតុ​ខាងលើ បាន​ហៅ​ស្ត្រី​មន្ត្រី​ឥណទាន​នោះមក​ជាបន្ទាន់​នៅផ្ទះ​របស់គាត់ ហើយ​ពេល​មន្ត្រី​នោះ​មកដល់​ក៏បាន​ឈ្លោះប្រកែក​ប្រតាយប្រតប់​គ្នា រហូតដល់​ម្ចាស់ផ្ទះ​នោះ​អារ​.​ក​សម្លាប់​មន្ត្រី​នោះ​តែម្ដង​។​

      ពេលនេះ​សមត្ថកិច្ច​ជាច្រើន​នាក់​កំពុងធ្វើការ​ឡោមព័ទ្ធ​ផ្ទះ​នោះ ឯ​ជនល្មើស​បាន​ឡើង​ទៅលើ​ពិតាន​ទំនងជា​ចង់​ចង​.​ក​សម្លាប់ខ្លួន​។ ព័ត៌មាន​បន្ថែមនឹង​ផ្សាយ​ជូន​នៅពេល​ក្រោយ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់