adverise with khmeread Eva carneiro to continue with legal

អ្នកនាង Eva រោយ​អំបិល​លើ​របួស​លោក Mourinho ដោយ​ប្រកាសថា​នឹង​បន្ត​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​រូបលោក

អតីត​ពេទ្យ​ស្រី​របស់​ក្រុម​តោ​ខៀវ Chelsea អ្នកនាង Eva Carneiro នឹង​បន្ត​វិធានការ​ផ្លូវច្បាប់​ប្រឆាំង​លោក Jose Mourinho ទោះបីជា​លោក​ចែកផ្លូវ​ជាមួយ Chelsea ក៏ដោយ នេះ​បើ​យោងតាម​ប្រភព​វេ​ប​សាយ​ថក់​ស្ប៉ត​។

​អ្នកនាង Eva Carneiro អះអាងថា​នាង​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ដោយ​មិន​ស្ម័គ្រចិត្ត​ដោយ​ក្រុមបាល់ទាត់ Chelsea ហើយក៏​មាន​ករណី​ដាច់ដោយឡែក​ជាមួយ​លោក Jose Mourinho អតីត​គ្រូបង្វឹក Chelsea ដែល​ត្រូវបាន​បណ្តេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ផងដែរ ដោយ​នាង​បាន​ចោទ​លោក​ពីបទ​ធ្វើ​ឲ្យ​នាង​ក្លាយជា​ជនរងគ្រោះ និង​ពីបទ​រើសអើង​ភេទ​។ វិធានការ​ទាំងពីរ​នេះ​នឹង​បន្ត​ចំណាត់ការ​ខែមករា​ខាងមុខ​។​

​គ្រូពេទ្យ​វ័យ ៤២ ឆ្នាំ​រូបនេះ​ត្រូវបាន​ដកចេញ​ពី​ក្រុមគ្រូពេទ្យ​ជម្រើស​ដំបូង​បន្ទាប់ពី​លោក Jose Mourinho រិះគន់​នាង​និង​លោក Jon Fearn គ្រូពេទ្យ​ព្យាបាល​ដោយ​ចលនា ថា​ចូលទៅក្នុង​ទីលាន​ព្យាបាល​កីឡាករ Eden Hazard ក្នុង​ថ្ងៃ​បើកឆាក Premeir League ជាមួយ​ក្រុម Swansea ដោយ​មិនដឹង​កាលៈទេសៈ​អ្វី​ទាល់តែសោះ​។ ចាប់តាំងពី​ថ្ងៃ​នោះមក អ្នកនាង Eva Carneiro មិនបាន​លេចមុខ​នៅ​កៅអី​បម្រុង​នោះទេ និង​ក្រោយមក​ក៏បាន​ចាក​ចេញពី Chelsea តែម្តង​។​

​លោក Jose Mourinho ច្បាស់​ណាស់​គឺ​បាន​ប្រើប្រាស់​ពាក្យ​រើសអើង​ទៅកាន់​អ្នកគ្រូ​ពេទ្យ​ស្រី​រូបនេះ ដោយ​យោងតាម​ការស៊ើបអង្កេត​របស់ FA​។ ប្រធាន​គណៈកម្មការ​វេ​ជ្ជ​សាស្ត្រ​របស់ FIFA លោក Michel D'Hooghe ក៏បាន​គាំទ្រ​អ្នកគ្រូ​ពេទ្យ Eva Carneiro ផងដែរ ដោយនិយាយ​ថា​នាង​គ្រាន់តែ​ធ្វើ​ការងារ​របស់​នាង​ប៉ុណ្ណោះ​៕

adverise with khmeread

មតិយោបល់