adverise with khmeread Babybook

បែកធ្លាយ​រូបថត Cute របស់​តារា​លេចធ្លោ​ចិន នាង Angelababy

​    ​ប្រហែលជា​រយៈពេល​ជាង ៦ ឆ្នាំ​ចាប់តាំងពី Angelababy បានចេញ​សៀវភៅ​រូប​ភាពជា​លើកចុងក្រោយ​របស់​នាង ដែល​វា​បាន​ជំរុញ​ឱ្យ​នាង​បានក្លាយ​ទៅជា​តារា​សម្តែង​ដ៏​ល្បីល្បាញ​មួយរូប​របស់​ប្រទេស​ចិន​នាពេល​បច្ចុប្បន្ន​។​

​    ​រូបថត​ដែល​លេច​ធ្លាយ​កាលពី​ថ្មីៗ​នេះ​គឺជា​ការបញ្ជាក់​យ៉ាងច្បាស់​ថា​តារា​សម្តែង​ដ៏​គួរឱ្យ​ស្រឡាញ់​វ័យ ២៧ រូបនេះ​នឹង​ចែកចាយ​សៀវភៅ​កម្រង​រូបភាព​នាពេលខាងមុខ​ក្នុងឆ្នាំនេះ មាន​ចំណងជើង​ថា "Story of Cherry Blossoms"​។​

​    ​យោងតាម​វេ​ប​សាយ Jayne Stars បានបង្ហាញ​ពី​កម្រង​រូបភាព​ត្រួសៗ​នៃ​ទិដ្ឋភាព​ដ៏​គួរឱ្យ​ចង់​គយគន់​របស់​តារា​ស្រី​សាច់​សខ្ចី នាង Angelababy ស្ថិតនៅក្នុង​រដូវ​ផ្ការ​រីក​ដ៏​ស្រស់ស្អាត​។​

​     ជាមួយ​រូបរាង​ដ៏​ស័ក្តិសម រួមជាមួយ​សម្លៀកបំពាក់​បែប​សិស្សសាលា​បូករួម​ទាំង​សំពត់​ខ្លី នាង Angelababy ហាក់​ប្រែ​មុខមាត់​ថ្មី​ខុសពី​ភាព​សិច​ស៊ី​មុនៗ​។​

​    ​រូបភាព​ដែល​នាង​ថត​កាលពី​ថ្មីៗ​នេះ ក៏បាន​រួមបញ្ចូល​ភាព​ស៊ីវីល័យ​និង​ជា​ស្ត្រី​គ្រប់​ល័​ក្ខ ហើយ​នាង​ក៏​មើលទៅ​ហាក់ដូចជា​ក្មេង​វ័យ​ជំទង់​ផងដែរ​៕​

adverise with khmeread
ប្រភព៖ lollipop

អ្នកនឹងចូលចិត្ត

មតិយោបល់