adverise with khmeread 9881c117 8e3c 4ed7 ac72 bf25dcca1bf0

សិស្សស្រី​វិទ្យាល័យ​ពងទឹក​ម្នាក់ ត្រូវ​ជនពាល​ចាប់រំលោភ ហើយ​សម្លាប់​

     ភ្នំពេញ ៖ សិស្សស្រី​សាលា​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ដោយ​ស្នាម​ឈាម​ជោកជាំ ស្ថិតនៅ​ដី​ឡូ​តិ៍​សំណង់​បាក់បែក​មួយកន្លែង​ស្ថិតនៅ​ភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

     ប៉ូលិស​បានឱ្យដឹងថា ក្មេងស្រី​រងគ្រោះ​មានឈ្មោះ វឺ​ន រដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​ពងទឹក ថ្នាក់​ទី​១២D​។​

     ភ្លាមៗ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​កំពុង​ចុះទៅ​សួរនាំ និង​ជួយ​អន្តរាគមន៍​នៅ​កន្លែងកើតហេតុ​ហើយ​។​

     ប្រភព​បានឱ្យដឹងថា ដំបូង​មាន​បុរស​ឡើងត្នោត ម្នាក់​ចូលមក​បត់ជើង នៅក្បែរ​អាគារ​បាក់បែក​ស្រាប់តែ​ឃើញ​ជនរងគ្រោះ ប្រកាច់​ពេលនោះ មានការ​ភ្ញាក់ផ្អើល​រហូត​មាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ជាច្រើន​នាក់​បាន​ចុះមក​មើល និង​ធ្វើការ​ស្រាវជ្រាវ​។ តាម​ការពិនិត្យ​ជាក់ស្តែង នៅ​កន្លែងកើតហេតុ​នោះ គឺ​ម៉ូតូ​មួយគ្រឿង​របស់​នារី​រង​គ្រោះ​ត្រូវបាន​ជនដៃដល់​យកទៅ​បាត់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់