adverise with khmeread 6e784bc0 b6fd 440a 9a6e 4dc7427106e7

ឃាតកម្ម​សម្លាប់​សិស្ស​វិទ្យាល័យ​ពងទឹក​ចាប់​ជនដៃដល់ និង​បក្ខពួក​៧​នាក់​

    ភ្នំពេញ ៖ ឃាតកម្ម​សម្លាប់​សិស្សស្រី​វិទ្យាល័យ​ពងទឹក នៅ​រសៀល​ថ្ងៃនេះ ឥឡូវ​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ បានធ្វើការ​ស្រាវជ្រាវ រហូត​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​មានស្រី មាន​ប្រុស ចំនួន៧​នាក់ នា​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

    លោក យឹម សារ៉ាន់ អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ដឹកនាំ​កម្លាំង​ផ្ទាល់​ចុះបង្ក្រាប​ករណី​ឃាត​កម្មនេះ បានឱ្យដឹងថា ក្រោយ​ការស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​រួចមក កម្លាំង​ប៉ូលិស​បាន​ឃាត់ខ្លួន ជនដៃដល់​៣​ទៅ​៤​នាក់ និង​មាន​បក្ខពួក ស្រី មួយចំនួនទៀត ហើយ​ការឃាត់ខ្លួន ពួកគេ​ធ្វើឡើង​នៅ​ខណ្ឌដង្កោ និង​នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែន​សុខ​។​

    លោក​អធិការ បន្តទៀតថា ក្រោយ​ការចាប់ខ្លួន​ប៉ូលិស​បាន ក៏បាន​ដកហូត​ម៉ូតូ​របស់​នារី​រងគ្រោះ​មកវិញ ហើយ​នៅពេលនេះ កំពុង​យកទៅ​សួរនាំ ថា​តើន​រណា​ជាប់​ពាក់ព័ន្ធ​ខ្លះ​ក្នុង​អំពើ​ឃាត​កម្មនេះ​។​

    លោក យឹម សារ៉ាន់ បាន​បន្តថា នៅ​កន្លែង​ចាប់ខ្លួន​ជា​ជំហាន​ដំបូង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អំពើ​ឃាត​កម្មនេះ គឺ​ផ្តើមចេញពី​បងប្អូន​ជីដូនមួយ​រប​ស់​នារី​រងគ្រោះ បាន​លួងលោម​នាំទៅ​ឲ្យ​បក្ខពួក​សម្លាប់ចោល​តែម្តង ដែល​ជន​មេគំនិត​ត្រូវ​ចាប់ខ្លួន​នៅ​សង្កាត់​ព្រៃវែង ដោយ​សហការ​ជា​កម្លាំង​ប៉ូលិស​ខណ្ឌដង្កោ រួចហើយ​ឈាន​មក​ចាប់ខ្លួន​បក្ខពួក​បន្តទៀត​សរុប​៧​នាក់​។ បច្ចុប្បន្នកំពុង​សាកសួរ​បន្ថែមទៀត ។​

    ប៉ូលិស​បន្តថា មូលហេតុ ដែល​នាំ​ឲ្យ​ជនដៃដល់​សម្លាប់​នារី​រងគ្រោះ ពីព្រោះ​តែ​ខឹង​សុំ​ខ្ចីលុយ ចំនួន​២​លើក​តែ​នាង​មិន​ព្រម​ឲ្យ​។ ក្មេងស្រីរងគ្រោះដែលជា​សិស្សសាលា​ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ ដោយ​ស្នាម​ឈាម​យ៉ាង​ជោគជាំ ស្ថិតនៅ​ដី​ឡូ​តិ៍​សំណង់​បាក់បែក​មួយកន្លែង​ស្ថិតនៅ​ព្រៃ​ល្វា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ​។ ក្មេងស្រី​រងគ្រោះ​មានឈ្មោះ វឺ​ន រដ្ឋា អាយុ​១៩​ឆ្នាំ ជា​សិស្ស​វិទ្យាល័យ​​ពងទឹក​​ ថ្នាក់​ទី​១២D៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់