adverise with khmeread 8966f6db b38f 4ba1 b802 ab1ef05dc80d

ភ្ញៀវ​ទេសចរណ៍​ជនជាតិ​វៀតណាម​លង់ទឹក​ស្លាប់​នៅ​កំពត

     កំពត ៖ នៅ​យប់​ថ្ងៃទី០៩ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៦ មាន​ករណី​ជនជាតិ​វៀតណាម​លង់ទឹក​ព្រែក​កំពង់បាយ​ បណ្តាល​ឲ្យ​ស្លាប់​នៅ​ចំណុច​ខាងក្រោយ​ផ្ទះសំណាក់​ដើម​ជ្រៃ ស្ថិតនៅ​ភូមិ​អូរ​តូច សង្កាត់​អណ្តូង​ខ្មែរ។​

     ប៉ូលិស​និយាយថា  ជនរងគ្រោះ​ឈ្មោះ NGUYEN THANH LONG ភេទ​​ប្រុស អាយុ៣៤​ឆ្នាំ ជនជាតិ​វៀតណាម ជា​ភ្ញៀវ​ទេសចរណ៍។​

     ប៉ូលិស​បន្តថា មុន​កើតហេតុ នៅ​ម៉ោង​១០​យប់​ជនរងគ្រោះ​ទៅ​ផឹកស្រា​នៅ​ហាង​ណូ​ឡ​ដល់​ម៉ោង១១ ​និង​៣០​នាទីយប់​ បាន​ចេញទៅ​ផឹកស្រា​នៅ​ហាង​បរទេស​ម៉ាំង​ឃី​បន្តទៀត​ជាមួយ​ឈ្មោះ ANDREW PATRICK JOSEPHIN ភេទ​ប្រុស អាយុ២៧​ឆ្នាំ​ ជនជាតិ​អាមេរិក និង​ឈ្មោះ PAULINE ភេទ​ស្រី អាយុ២៥​ឆ្នាំ ជនជាតិ​បារាំង​ និង​ឈ្មោះ MARIE ភេទ​ស្រី អាយុ២៤​ឆ្នាំ​ជនជាតិ​បារាំង នៅ​ហាង​បរទេស​ម៉ាំ​ង​ឃី ដល់​ម៉ោង​១​អា​ធ្រា​ត្រ​ទើប​ឈប់ ផឹកស្រា ហើយ​នាំគ្នា​មក​ផ្ទះសំណាក់​ដើម​ជ្រៃ ​ដើម្បី​ងូតទឹក​ព្រែក​ដល់​ម៉ោង​១​រំលងអធ្រាត្រ ជនរងគ្រោះ​ចុះ​ងូតទឹក​ជាមួយ​ស្ត្រី​បារាំង​ទាំង០២​នាក់​ រីឯ​ជនជាតិអាមេរិក អត់​ចុះ​ងូត​ទេ។ ពេល​ហែល​ទឹក​នោះ​ជនរងគ្រោះ​បាន​ក្អួត​ហើយក៏​លង់ទឹក​តែម្តង។​

     តាម​ការពិនិត្យ​របស់​គ្រូពេទ្យ និង​កម្លាំង​ជំនាញ​បច្ចេកទេស​ខេត្ត​ស​និ្ន​ដ្ឋា​ន​ថា ៖ ជនរងគ្រោះ​ពិតជា​លង់ទឹក​ស្លាប់​មែន​ដោយ​ក្នុង​ពោះ​ជនរងគ្រោះ​មានទឹក៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់