adverise with khmeread Cf0c9a3a df1d 4ffe 9104 773fd5b9d616

បុរស​ដែល​ដុត​ខ្លួនឯងបាន​ស្លាប់​ក្រោយពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​

     ភ្នំពេញ ៖ បុរស​ដែល​ចាក់​ប្រេងសាំង​ដុត​ខ្លួនឯង បាន​ស្លាប់​ក្រោយពី​បញ្ជូន​ដល់​មន្ទីរពេទ្យ​ ដែល​ហេតុការណ៍​ចាក់​សាំង​ដុត​ខ្លួនឯង​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ ចំណុច​ផ្ទះ​លេខ​៦៥​ដេ ផ្លូវ​លេខ​៣ ក្រុម​២៧ ភូមិ​៦ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន។ 

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ វិត បុ​និ​ត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​សន្តិសុខ CUSC ស្នាក់នៅ​ផ្ទះជួល​លេខ​៤០ ផ្លូវលំ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​។​

     ប៉ូលិស​បន្តថា ជនរងគ្រោះ​បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ រួច​ទៅ​ទិញ​សាំង​១​ដប (​ស្មើ​១​លីត្រ​)​យកមក​ដុត​ខ្លួនឯង បណ្តាល​ឲ្យ​របួសធ្ងន់ រួច​បញ្ចូនទៅ​ពេទ្យរុស្ស៊ី ហើយក៏​ស្លាប់​តែម្តង។ សព​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់