9452e958 8f93 4296 8b41 d74413740bb9

ចាប់​ក្មេងស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​រំលោភ​រហូតដល់​ស​ន្ល​ប់​នៅក្នុង​ចំការ​ល្មុត​ជាប់​ខ្នោះ​

     កណ្ដាល ៖ ក្មេងស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​ត្រូវ​ជនពាល​ចាប់រំលោភ​រហូតដល់​ស​ន្ល​ប់​នៅក្នុង​ចំការ​ល្មុត​នា​ថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង ១១​ព្រឹក នៅ​ចំណុច​ចំការ​ល្មុត ស្ថិតនៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល​ត​រូ​វ​ប៉ូលិស​ចាប់​វ៉ៃខ្នោះ។​

     ប៉ូលិស​និយាយថា ជនរងគ្រោះ ភេទ​ស្រី អាយុ​១១​ឆ្នាំ នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង​ខេត្តកណ្តាល មុខរបរ​សិស្ស​។ ចំណែក​ជនសង្ស័យ​ឈ្មោះ ឡេង ជា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរកម្មករ (​ឃាត់ខ្លួន​)​។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ២០១៦ ​វេ​ល​ម៉ោង​១១​ព្រឹក​ជនរងគ្រោះ​បាន​ដើរចូល​ចំការ​ល្មុត ដើម្បី​រក​បេះ​ផ្លែ​ល្មុត​ហូប​។ ពេលនោះ មានឈ្មោះ ​ឡេង ជា​ ដែល​ជនសង្ស័យ​បាន​ដើរ​មកពី​ទិសខាងកើត សំដៅ​ចូល មក​ចំការ​ល្មុត​ខាងលើ​ដែរ។​

     ពេលមកដល់​ឈ្មោះ ឡេង ជា បាន​ចាប់​ខ្ទប់មាត់ និង​ច្រមុះ បណ្តាល​ឲ្យ​ជនរងគ្រោះ​សន្លប់។ លុះ​ពេល​ដឹងខ្លួន​ឡើង​ឃើញ​ខោខ្លី​ស្រាត​ចេញ​ផុតពី​ខ្លួន ពេល​ជាមួយគ្នា​នោះ​ឈ្មោះ ឡេង ជា បាន​គំរាម មិន​ឲ្យ​ជនរងគ្រោះ​និយាយប្រាប់​ម្តាយ​ឡើយ។​

     បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរ​ត្រឡប់មកផ្ទះ​វិញ​នៅវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ដដែល​ក្រោយ ពេល​សមត្ថកិច្ច​ប៉ុស្តិ៍​ត្រើយ​ស្លា ទទួលបាន បណ្ដឹង​និង​ព័ត៌មាន ពី​ម្តាយ​ជនរងគ្រោះ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល បាន​ហៅ​ឈ្មោះ ​ឡេង ជា មក​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍ រដ្ឋបាល​ត្រើយ​ស្លា ស្រុក​ស្អាង​។​

     នៅ​ចំពោះ មុខ​សមត្ថកិច្ច ឈ្មោះ​ឡេង ជា បាន​សារភាពថា​ខ្លួន​ពិតជា​បាន រំលោភ​សេពសន្ថវ​: ទៅលើ​ជនរងគ្រោះ នៅ​ចំណុច​ក្នុង​ចំការ​ល្មុត រួច​បានប្រគល់​លុយ​ចំនួន​ 5.000​រៀល ទៅ​ឲ្យ​ជនរងគ្រោះ ពិតប្រាកដ​មែន ករណីនេះសមត្ថកិច្ច​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

អ្នកនឹងចូលចិត្ត

មតិយោបល់