adverise with khmeread 5cecd49a 824f 4fb2 98a5 782e2f76d432

ប្តី​ចិត្តកំណាច​វាយ​ប្រពន្ធ​រហូតដល់​ស្លាប់​

    ក្រចេះ ៖ ប្តី​ចិត្តកំណាច​ដែលមាន​ទម្លាប់​អាក្រក់​តែងតែ​ប្រើ​ហឹ​ង្សា​វាយដំ​មក លើ​ស្ត្រី​ជា​ប្រព​ន្ឋ​នៅ​រាល់​ពេលដែល​ស្រវឹងស្រា​បាន​ជ្រុលដៃ​វាយ​ប្រព​ន្ឋ​រហូតដល់​ស្លាប់​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១៦​នេះ ត្រូវបាន​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តក្រចេះ​បាប់​ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ដើម្បី​ផ្តន្ទាទោស ក្រោយពី​មានការ​ចុះ​ចាប់​ឃាត់ខ្លួន​នាំមក​សាកសួរ​បាន​ពីរ​ថ្ងៃ​។​

    បើតាម​ការបញ្ជាក់​ពី​លោក​វរសេនីយ៍ត្រី ប៊ុត នឿន អធិការ​ប៉ូលិស​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ជនដៃដល់​ជា​ប្តី​ឈ្មោះ ​ហ៊ី​ន ណាន អាយុ​៤៥​ឆ្នាំ​រស់នៅ​ភូមិ​វត្ត​កើត ឃុំ​ស្នួល ស្រុក​ស្នួល បាន​ប្រើ​ហឹ​ង្សា​វាយ​ទៅលើ​ស្ត្រី​រងគ្រោះ​ជា​ប្រព​ន្ឋ​ឈ្មោះ អ៊ី​ន ស៊ូ អាយុ​៣០​ឆ្នាំ រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​។ កាលពី​ថ្ងៃទី​៦-៧ ខែឧសភា បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​ជា​ប្រព​ន្ឋ​រងរបួស​ធ្ងន់​រហូតដល់​ស្លាប់​ក្រោយពី​បញ្ជូនមក​សង្គ្រោះ​។​

    មូលហេតុ​ដែល​ឈាន​ជនដៃដល់​ជា​ប្តី​ បាន​ប្រើ​ហឹ​ង្សា​ជា​លើកចុងក្រោយ​វាយ​ប្រព​ន្ឋ​រហូតដល់​ស្លាប់ ក៏​ដោយសារតែ​រូបគាត់​ស្រវឹងស្រា និង​កើតមាន​ការខឹង​សម្បារ​ជាមួយនិង​ប្រព​ន្ឋ ដែល​បាន​បោះ​បង្វិចខោអាវ​បណ្តេញ​រូបគាត់​ឲ្យ​ចេញពីផ្ទះ ព្រោះតែ​ជននេះ​មិនចេះ​ធ្វើ​ការងារ​រកស៊ី គិតតែ​ពី​លក់​របស់របរ​ក្នុងផ្ទះ​ផឹក​ និង​រករឿង​វាយ​ធ្វើបាន​ប្រព​ន្ឋ​ស្ទើរ​រាល់ថ្ងៃ​។​

    ប៉ូលិស​បញ្ជាក់ថា កន្លងមក​ប៉ូលិស​ស្រុក​ធ្លាប់បាន​ហៅ​ជនដៃដល់​ជា​ប្តី​រូបនេះ​មក​ធ្វើការ​អប់រំ កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រើ​ហឹ​ង្សា តែ​ជននេះ​មិន​រាងចាល​។​

    លោក​បន្តថា ជនដៃដល់​ត្រូវ​កម្លាំង​ប៉ូលិស​ចាត់​ប​ញ្ចូ​ន​ខ្លួន​ទៅ​សាលាដំបូង​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ២០១៦ ជាប់​សង្ស័យ​ពីបទ ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទំងន់ទោស​ដោយសារ​មរ​ណៈ​ភាព​ជនរងគ្រោះ​ដើម្បី​ផ្តន្ទាទោស​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់