adverise with khmeread Fasd

ដាក់​ទឹកខ្មេះ​ស​ចូល​ម៉ាស៊ីន​បោកគក់ បន្ទាប់មក​ខោអាវ​លោកអ្នក​នឹង​ស​ចែងចាំង​ដូច​ទិញ​ថ្មី​!

​    ​ការបោក​គក់​គឺជា​កិច្ចការ​ដ៏​គួរឱ្យ​ធុញទ្រាន់​បំផុត​បើទោះបី​ជាមាន​ម៉ាស៊ីន​បោកគក់​ប្រើប្រាស់​ក៏ដោយ ប៉ុន្តែ​អ្វីដែល​រឹតតែ​ធ្វើឱ្យ​ធុញទ្រាន់​គឺ​ការ​រិះរក​វិធី​ធ្វើឱ្យ​ខោអាវ​រក្សា​គុណភាព ស​ចែងចាំង​ដូចដើម​។ ប៉ុន្តែ​លោកអ្នក​នឹង​លែង​បារម្ភ​រឿងនេះ​ទៀតហើយ បន្ទាប់ពី​អនុវត្តតាម​វិធី​ខាងក្រោម​។ លោក​អ្នកនឹង​ទទួលបាន​ខោអាវ​ដែល​ស​ចែងចាំង​ដូច​ទិញ​ថ្មី​យ៉ាង​អ៊ីចឹង​។ 

​    ​- បើក​ម៉ាស៊ីនបោកខោអាវ រួច​ស្រោច​ទឹកខ្មេះ​កន្លះ​កែវ​លើ​ខោអាវ​។ ធ្វើបែបនេះ​នឹង​ជួយ​បង្កើន​ប្រសិទ្ធភាព​របស់​សាប៊ូ និង​ជួយ​បង្ការ​កុំឱ្យ​សម្លៀកបំពាក់​រលុប​ពណ៌​ផងដែរ​។ មួយវិញទៀត ទឹកខ្មេះ​នឹង​ជួយ​ឱ្យ​សាប៊ូ​រក្សាបាន​ពពុះ​បានយូ​រ​អំឡុងពេល​បោកគក់​។ 

​    ​- បន្ទាប់មក​ពេល​ដល់​ទឹក​សម្អាត សូម​ចាក់ទឹក​ខ្មេះ​កន្លះ​កែវ​ទៀត ចូល​កន្លែង​ដាក់​ទឹក​ក្រអូប​។ លោកអ្នក​មិនចាំបាច់​ប្រើប្រាស់​ទឹក​ក្រអូប​ក៏បាន​ដែរ នៅពេល​ប្រើ​ទឹកខ្មេះ​។ ទឹកខ្មេះ​នឹង​ជួយ​កម្ចាត់​ថ្លើមអណ្តើក​ចេញពី​ខោអាវ​យ៉ាង​មាន​ប្រសិទ្ធភាព​។ 

​    ​សូមកុំ​ភ្លេច​ប្រាប់​វិធី​ងាយៗ​នេះ​ដល់​គ្រួសារ​និង​មិ​ត​ភក្តិ​ឱ្យបាន​ដឹង​គ្រប់ៗ​គ្នា​៕

adverise with khmeread
ប្រភព៖ មី​ស្ទើ​ហ៊ែ​ល​ស៊ី​អាល់​ធឺ​ណេ​ធី​វ​

អ្នកនឹងចូលចិត្ត

មតិយោបល់