adverise with khmeread Dd

ប្រតិកម្មជុំវិញកំហុសនៃការប្រកាសឈ្មោះជ័យលាភីបវរកញ្ញាចក្រវាល

តារាល្បីៗរួមទាំងតារាចម្រៀងនិងតារាភាព​យន្ត​បានបញ្ចេញប្រត្តិ​កម្ម​របស់​ខ្លួន​ជុំវិញកំហុសនៃ​ការប្រកាសឈ្មោះ​ម្ចាស់ជ័យលាភី​បវរកញ្ញា​ចក្កវាឡ​ឆ្នាំ​២០១៥​ ដែលទើបនឹងបញ្ចប់នាពេល​ថ្មីៗនេះ។​

 

វាជារឿងអាម៉ាស់បំផុត​ចំពោះពិធីករ ស្ទីវ ហាវី (Steve Harvey) បន្ទាប់ពី​លោក​​ច្រ​ឡំប្រកាស​ឈ្មោះ​កញ្ញាឯក​កូឡុំប៊ី អារីយ៉ាដណា ហ្គូទារ៉េស (Ariadna Gutierrez) ថា ជា​បវរកញ្ញាចក្កវាឡឆ្នាំ​២០១៥​ ខណៈម្ចាស់ជ័យលាភីពិតប្រាកដ​គឺ​បវរកញ្ញា​ ភីយ៉ា អាឡុនហ្សូ វើតបាច (Pia Alonzo Wurtzbach) មកពី​ប្រទេសហ្វី​លីពីន​​​​។

 

លោក ដូណាល់ ត្រាំ (Donald Trump) បេក្ខភាពប្រជែង​យក​តំណែង​ប្រធា​នាធិបតី​អាមេរិក​សម្រាប់​ការបោះឆ្នោតឆ្នាំ​២០១៦ តារាចម្រៀង​កាណាដា​ ចាស្ទីន ប៊ីបឺ (Justin Bieber) និងតារាស្រី សូហ្វីយ៉ា វើហ្គារ៉ា (Sofia Vergara) បាន​ចូល​ទៅ​​​​កាន់បណ្តាញសង្គម​​រៀងៗខ្លួន​ ដើម្បី​បញ្ចេញយោបល់​ជុំវិញ​ហេតុការណ៍​ដ៏អា​ក្រក់នេះ ក្រោយពី​ព្រឹត្តិការណ៍ប្រកួត​បវរកញ្ញា​ចក្ក​វាឡ ។

 

លោក ដូណាល់ ត្រាំ ដែលធ្លាប់​ដឹកនាំកម្មវិធីប្រកួត​បវរកញ្ញា​ចក្កវាឡបាន​ដក​ស្រង់សម្តី​របស់អ្នក​គាំទ្រ​​មក​សរសេរឡើងវិញ ហើយមាន​ការមតិ​ខ្លះ​​លើក​ឡើង​​ថា យើងត្រូវ​ការលោក ត្រាំ។

 

ប៊ីបឺ វិញក៏បាន​បង្ហាញអារម្មណ៍​​តាម​បណ្តាញ​សង្គម Instagram ហើយ​ធ្វើ​ត្រាប់តាមទឹកមុខជាមួយ​ស្មាម​ញញឹម​របស់​លោក ស្ទីវ។  រូបភាព​នេះ​ឆ្លុះបញ្ចាំង​ពីទំនុកច្រៀង​ក្នុងបទ​ចម្រៀង​ “Sorry” របស់​ប៊ីបឺ ដែល​សរសេរថា “Is it too late now to say sorry?” ដែលមានន័យ​វាយឺត​ពេល​ដែលត្រូវនិយាយថា​សូមអភ័យ​ទោស។

 

          ចំណែកតារាស្រី សូហ្វីយ៉ា ដែល​ជាជនជាតិកូឡុំប៊ី​ភ្លាមៗនោះបាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​នាង អេរៀដណា ដែលត្រូវបាន​គេប្រកាសឈ្មោះច្រឡំ​ជា​ជ័យ​លាភី។ តារាស្រីរូបនេះបានបង្ហោះ​រូបភាព​របស់ អេរៀដណា ពាក់ម្កុដតាម​បណ្តា​ញសង្គម Instagram ។ នាង​បាន​ដាក់ចំណង​ជើង​រូបភាព​ថា “Queen anyway”។

          នាង អូលីវៀ ខាល់ប៉ូ (Olivia Culpo) ជា​ចៅក្រមម្នាក់ក្នុងចំណោម​ចៅក្រម​ផ្តល់​ពិន្ទុ​ក្នុងកម្មវិធី​នេះ​ បាន​ចូលបណ្តាញសង្គម​ទ្វីតធើ​ដើម្បី​ស៊ែ​រូបភាព​វីដេអូ​ស្តី​ពីការសូមអភ័យទោស​របស់លោក ស្ទីវ ហើយ​សរសេរថា “គូរឲ្យ​អាណិត​ណាស់ ស្ទីវ ហាវី!!! ប៉ុន្តែ​យ៉ាងហោចណាស់គាត់បាន​ធ្វើកិច្ចការត្រឹមត្រូវ​និង​បាន​កែស្ថាន​ការ​ណ៍​នៃការប្រកួតបវរកញ្ញាចក្កវាឡឆ្នាំ​២០១៥​នេះទាន់ពេល”។

          អតីតតារាបាល់ឱប ម៉ៃឃើល ស្ត្រាហាន (Michael Strahan) ក៏បាន​ចេញ​មុខការពារ​លោក ស្ទីវ ដោយ​សរសេរថា “ដឹកនាំកម្មវិធីអ្វីក៏ដោយ ជាពិ​សេស​កម្ម​វិធីផ្សាយផ្ទា​ល់​តាមកញ្ចក់ទូរទស្សន៍នេះ មិនមែនជា​រឿងងាយ​ស្រួល​ទេ”។

          លោក ខេវីន អូលូសូឡា (Kevin Olusola) តន្ត្រីករអាមេរិកក៏មិនហុសពី​តារាផ្សេងៗទៀត​ដែរ​ ដោយ​បាន​បង្ហាញ​អារម្មណ៍​អាក់​អន់ចិត្ត​​ ប៉ុន្តែ​និយាយថា ស្ទីវ មាន​កំហុស​ ហើយ​យើង​ក៏គេច​មិនផុតពីមានកំហុសដែរ៕

adverise with khmeread

មតិយោបល់