adverise with khmeread 1

ត្រូវធ្វើ​យ៉ាងណា​ប្រសិនបើ​ឃើញ​ពងបែក​ឬ​ដុំ​កន្ទួល​លើ​ប្រដាប់ភេទ​...​កុំ​ទាន់​អាល​ភ័យ នេះ​ជា​អ្វីដែល​អ្នក​ត្រូវធ្វើ​!

​    ​ពងបែក​ឬ​ដុំ​កន្ទួល​លើ​ប្រដាប់​ភេទស្ត្រី​ប្រហែល​មិនមែនជា​ប្រធានបទ​ត្រូវ​និយាយ​ទេ​ខណៈ​កំពុង​ផឹក​កាហ្វេ​ជាមួយ​មិត្តស្រី ឬ​កំពុង​ដើរ​ផ្សារ​ជាមួយ​អ្នក​ម្តាយ ឬ​ប្អូនស្រី​។​

​    ​ដំបូង វា​ពិតជា​សំខាន់​ណាស់​ដែល​ត្រូវ​ពន្យល់ថា​ពងបែក​មួយចំនួន​គឺ​គ្រាន់តែ​ជា​ពងបែក​ធម្មតា​ប៉ុណ្ណោះ​។ ពងបែក​លើ​ប្រដាប់ភេទ​នារី​មិនមែនជា​រឿង​ត្រូវ​បារម្ភ ឬ​ខ្មាស់អៀន​ក្នុងការ​និយាយ​នោះទេ​។ 

​    ​* នារី​បែបណា​អាច​ចេញ​ពងបែក​បែបនេះ​? 

​    ​ស្ត្រី​គ្រប់រូប​អាច​កើត​ពងបែក​លើ​ប្រដាប់ភេទ​។ ទោះ​ពុំមាន​សកម្មភាព​រួមភេទ​ក៏​អាច​កើត​ពងបែក​នេះ​បានដែរ​។ ហើយ​ទោះបី​ជាមាន​អនាម័យ​ត្រឹមត្រូវ ឬ​ពុំ​បានធ្វើ​សកម្មភាព​អ្វី​ផ្សេង ក៏​ពងបែក​នេះ​អាច​កើតឡើង​បានដែរ​។ 

​    ​មូលហេតុ​ទូទៅ​បំផុត​ដែល​បង្ក​ពងបែក​លើ​ប្រដាប់ភេទ​គឺ ការ​កកិត​, រោម​ទាល់​, និង ការស្ទះ​ក្រពេញ​ញើស​។ 

​    ​* តើ​ពងបែក​ទាំងនោះ​មាន​រូបរាង​ដូចម្តេច​? 
​    ​លោកអ្នក​ត្រូវ​ចេះ​សម្គាល់​ភាពខុសគ្នា​រវាង​ពងបែក​ធម្មតា និង​ពងបែក​បង្កឡើង​ដោយ​ជំងឺ​កាមរោគ ព្រោះ​ពងបែក​ទាំងពីរ​មិន​ដូចគ្នា​នោះទេ​។ ពងបែក​ធម្មតា​លើ​ប្រដាប់ភេទ​មាន​រូបរាង​ដូច​ពងបែក​លើ​ផ្នែក​ដទៃទៀត​នៃ​រាងកាយ ហើយ​វា​អាច​ផ្ទុក​ទឹករងៃ​និង​ឈាម​។ វា​អាចមាន​រាង​ពងក្រពើ ឬ​រាង​មូល និង​មាន​អារម្មណ៍​ស្រដៀង​ជែ​ល​ទន់ៗ​នៅពេល​ស្ទាប​។ វា​អាចមាន​រូបរាង​ថ្លា​ឃើញ​ទឹករងៃ ឬ​មើលទៅ​ក្រហម​ខ្លាំង និង​ជួនកាល​អាច​ប្រែជា​ខ្មៅ​នៅ​ចំ​កណ្តាល​ពងបែក​នោះ នៅពេល​ឈាម​ដក់​ខាងក្នុង​យូរថ្ងៃ​ពេក​។ ទោះយ៉ាងណា ពងបែក​ធម្មតា​នេះ​មិនចេះ​ឆ្លង​រាលដាល ពុំ​រមាស់ និង​គ្មាន​ក្លិន​នោះទេ​។ ភាគច្រើន ពងបែក​ធម្មតា​កើតឡើង​តែមួយគត់ ផ្ទុយ​ពី​ពងបែក​បង្កឡើង​ដោយ​ជំងឺ​ប្រមេះ ដែល​ចេញ​ពងបែក​ស្កះ​មួយ​កញ្ចុំ​។​

​    ​* តើ​ពងបែក​ធម្មតា​នេះ​ឈឺចាប់​ដែរ​ទេ​?
​    ​ពងបែក​ធម្មតា​អាច​បង្ហាញខ្លួន​គ្រប់កន្លែង​នៅ​ម្តុំ​ប្រដាប់ភេទ ប៉ុន្តែ​ភាគច្រើន​គេ​មិន​ចាប់អារម្មណ៍​ទេ ដរាបណា​ការ​កកិត​ខ្លះ​បាន​កើតឡើង​ជាមួយនឹង​ពងបែក​នោះ​។ ពងបែក​នេះ​ភាគច្រើន​មិន​បង្ក​ការឈឺចាប់​ទេ ប៉ុន្តែ​ប្រសិនបើ​យកដៃ​ស្ទាប​ពីលើ​វា​អាច​បង្ក​ការឈឺចាប់​ខ្លះ​។ ជាទូទៅ ប្រសិនបើ​កុំ​យកដៃ​ស្ទាប ពងបែក​នេះ​មិន​បង្ក​ការឈឺចាប់​ទេ​។ 

​    ​* តើ​ត្រូវ​ព្យាបាល​ដោយ​របៀប​ណា​? 
​    ​វិធី​ព្យាបាល​ល្អ​បំផុត​គឺ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​។ ការ​ត្រាំ​ក្នុង​ទឹក​ក្តៅ​ឧណ្ហៗ​ជួយ​ជំរុញ​ឱ្យ​ពងបែក​ឆាប់​បែក​ដោយ​ឯកឯង និង​មិន​បង្ក​ការឈឺចាប់​។ លោកអ្នក​មិនត្រូវ​ច្របាច់​វា​ឱ្យ​បែក​នោះទេ ព្រោះ​អាច​បង្ក​ឱ្យ​ឆ្លង​មេរោគ​។ ត្រូវ​ទុក​វា​ឱ្យ​បែក​ដោយ​ឯកឯង និង​ជាសះស្បើយ​ដោយ​ខ្លួនឯង​។ 

​    ​* តើ​ពងបែក​នេះ​កើតឡើង​យូរ​ប៉ុនណា​?
​    ​ក្នុងករណី​ភាគច្រើន ពងបែក​នេះ​កើតឡើង​ក្រោម​មួយ​សប្តាហ៍​។ ទោះយ៉ាងណា ពងបែក​ខ្លះ​អូសបន្លាយ​ពេល​លើស​មួយ​សប្តាហ៍ ប្រសិនបើ​រាងកាយ​របស់លោក​អ្នក​ត្រូវការ​ពេល​យូរ​ដើម្បី​ព្យាបាល​៕

adverise with khmeread
ប្រភព៖ ណេ​ត​ឆឺ​រ៉​ល​ហ៊ែ​ល​អ៊ែន​ប៊ី​យូ​ធី​

អ្នកនឹងចូលចិត្ត

មតិយោបល់