adverise with khmeread Hqdefault

នាង​បំបាត់​រន្ធ​ញើស​ធំៗ​លើ​មុខ​ដោយ​ប្រើ​គ្រឿងផ្សំ​តែមួយ​មុខ​គត់​!

    ​រន្ធ​ញើស​ធំៗ​បង្កឡើង​ដោយ​ធូលី និង​បាក់តេរី ដែល​ធ្វើឱ្យ​ស្បែក​រមាស់​។ ពេលណា​ដែល​រន្ធ​ញើស​កាន់តែ​រីក​មាឌធំ​ឡើងៗ លោកអ្នក​ច្បាស់​ជា​យល់ថា​គ្មាន​វិធី​ធ្វើឱ្យ​វា​រួម​តូច​ឡើងវិញ​នោះឡើយ​។ ជា​ការពិត​ការយល់​បែបនេះ​គឺ​ពិតជា​ខុសស្រឡះ​។ អនុវត្តតាម​វិធី​នេះ​លោក​អ្នកនឹង​អាច​កម្ចាត់​រន្ធ​ញើស​ធំៗ​យ៉ាង​ងាយ​ពីលើ​ផ្ទៃមុខ​។ 

​    ​១. លាងមុខ​ឱ្យ​ស្អាត​ជាមួយ​សាប៊ូ​។​
​    ​២. ដាក់​ម្សៅ​មេនំ​ប៉័ង (Baking Soda) ២ ស្លាបព្រា​បាយ​លើ​បាតដៃ រួច​ដាក់​ទឹក​បន្តិច​លាយ​គ្នា​ឱ្យ​ប៉ិៗ​។ 
​    ​៣. ម៉ាស្សា​ម្សៅ​មេនំ​ប៉័ង​លើ​ផ្ទៃមុខ​រយៈពេល ៣០ វិនាទី​។​
​    ​៤. លាង​សម្អាត​មុខជា​មួយ​ទឹក និង​ជូត​ជាមួយ​កន្សែង​ស្ងួត​។ 

​    ​ដើម្បី​ទទួលបាន​លទ្ធផល​ឆាប់ ត្រូវអនុវត្ត​តាម​វិធី​នេះ​រាល់ថ្ងៃ សម្រាប់​រយៈពេល ១ សប្តាហ៍​ដំបូង​។ បន្ទាប់មក អនុវត្ត​វា​តែ ៣ ទៅ ៤ ដង​បាន​ហើយ​ក្នុង​មួយ​សប្តាហ៍​ដើម្បី​រក្សា​ស្បែក​ឱ្យ​ស្រស់ថ្លា និង​ស្អាត​ជានិច្ច​។​

​    ​ទស្សនា​វីដេអូ​ខាងក្រោម​ដើម្បី​ទទួលបាន​ការណែនាំ​រឹតតែ​ជាក់ច្បាស់​៕

 

adverise with khmeread
ប្រភព៖ ណេ​ត​ឆឺ​រ៉​ល​ហ៊ែ​ល​អ៊ែន​ប៊ី​យូ​ធី​

អ្នកនឹងចូលចិត្ត

មតិយោបល់