adverise with khmeread Web job 1

ចៀសវាង​កុំ​និយាយ​ពាក្យ​ទាំងនេះ​ដាច់ខាត​ពេល​ជួប​មនុស្ស​មិន​ធ្លាប់​ស្គាល់គ្នា​ជា​លើកដំបូង​!

    ​មិន​ថា​លោកអ្នក​ណែនាំ​ខ្លួនឯង​ឱ្យគេ​ស្គាល់​នៅ​កន្លែងធ្វើការ ឬ ជួប​អតិថិជន​នៅ​តុ​កាហ្វេ​នោះទេ អ្វីដែល​លោកអ្នក​និយាយ​នៅពេល​ជួប​មនុស្ស​ថ្មី​លើកដំបូង​គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​ពាក្យសម្តី​ដែល​និយាយ​ចេញទៅ​ដំបូង​គេ​នឹង​បន្សល់​នូវ​ការចាប់អារម្មណ៍​ជា​រៀងរហូត​។ 

​    ​ពាក្យ​មិនគួរ​និយាយ​ខ្លះ​បានធ្វើឱ្យ​ប៉ះពាល់​ដល់​កិត្តិនាម ទំនាក់ទំនង និង​ឱកាស​ការងារ​ខ្លួនឯង​។ 

​    ​លោក Darlene Price ប្រធាន​ក្រុមហ៊ុន Well Said Inc., បាន​និយាយថា នៅពេល​មនុស្ស​ភ័យ ពួកគេ​នឹង​និយាយ​ដោយ​មិន​បានគិត​នោះទេ និង​និយាយ​ពាក្យ​មិនចាំបាច់​ជាច្រើន​។ 

​    ​ហេតុនេះហើយ​មុននឹង​និយាយ​ទៅកាន់​មនុស្ស​ប្លែក​ជា​លើកដំបូង លោកអ្នក​ត្រូវ​ចៀសវាង​និយាយ​ពាក្យ​ដូចខាងក្រោម​នេះ​។ 

​    ​១. "​ខ្ញុំ​ស្អប់​មេ​ខ្ញុំ​" ឬ "​មេ​ខ្ញុំ​ល្ងង់​ណាស់​"
​    ​សម្តី​បែបនេះ​នឹង​ធ្វើឱ្យ​មនុស្ស​ថ្មី​ម្នាក់​នោះ​កត់សម្គាល់​ទុក​ក្នុង​ចិត្តជា​និច្ច ហើយ​រូបគេ​នឹង​ម៉ៃ​ថា​លោកអ្នក​មិនគួរ​សេពគប់​ជាមួយ​នោះឡើយ ព្រោះ​ជាម​នុស្ស​ពូកែ​និយាយដើម​គេ​។ ត្រូវ​ចាំ សម្តី​វិជ្ជមាន​មនុស្ស​មិនសូវ​ចាំ​ទេ ប៉ុន្តែ​សម្តី​អវិជ្ជមាន​មនុស្ស​ចងចាំ​ឥត​ភ្លេច​ឡើយ​។ 

​    ​២. "​តើ​រកបាន​មួយខែ​ប៉ុន្មាន​ដែរ​?"
​    ​ប្រាក់ខែ​គឺជា​រឿង​ផ្ទាល់ខ្លួន​ដែល​មនុស្ស​គ្រប់គ្នា​ចង់​លាក់​ឱ្យ​ជិត ដូច្នេះ​ពួកគេ​នឹង​ចាត់ទុក​លោកអ្នក​ជា​មនុ​ស្ស​ឈ្លើយ ដែល​ចចេស​ដេញដោល​សួរ​រឿង​ផ្ទាល់ខ្លួន​របស់គេ​។ 

​    ​៣. "​សុំទោស​ដែល​រំខាន​"
​    ​ហេតុអ្វី​ត្រូវ​និយាយថា រំខាន​? ប្រសិនបើ​លោកអ្នក​សុំទោស​ចំពោះ​កំហុស​ដែល​មិនទាន់បាន​ប្រព្រឹត្ត​ផង​នោះ តើ​លោកអ្នក​ចូលទៅ​និយាយ​ជាមួយ​គេ​ធ្វើ​អ្វី​? សម្តី​បែបនេះ​នឹង​បានត្រឹមតែ​ធ្វើ​ឱ្យគេ​អន់ចិត្ត​ទៅវិញ​ទេ​។ 

​    ​៤. "​តើ​អ្នក​បោះឆ្នោតឱ្យ​នរណា​គេ​?"
​    ​ជាទូទៅ រឿង​នយោបាយ​គឺ​គេ​ហាមផ្តាច់​មិនឱ្យ​លើក​យកមក​និយាយ​ទេ ជាពិសេស​អំឡុង​ការបោះឆ្នោត និង​ពេល​ជួប​មនុស្ស​ប្លែក​។ ប្រសិនបើ​លោកអ្នក​សួរ​សំណួរ​បែបនេះ លោកអ្នក​ហាក់បីដូចជា​លើកយក​ជម្លោះ​មួយ​មក​ឈ្លោះប្រកែក​គ្នា​យ៉ាង​អ៊ីចឹង ប្រសិនបើ​លោកអ្នក​ប្រកាន់​និន្នាការ​នយោបាយ​ខុសគ្នា​នោះ​។ 

​    ​៥. "​តើ​អ្នក​ជឿ​សាសនា​អ្នកឯង​ទេ​?"
​    ​រឿង​សាសនា​នេះ​មួយ​គឺជា​រឿង​មិនអាច​ប៉ះពាល់​បាន​នោះឡើយ​។ សង្គ្រាម​ភាគច្រើន​កើតឡើង​គឺ​ដោយសារតែ​ជម្លោះសាសនា​នេះឯង​។ ប្រសិនបើ​លោកអ្នក​មាន​ជំនឿ​សាសនា​ដូចគ្នា នោះ​មិនមែនជា​បញ្ហា​ទេ ប៉ុន្តែ​ប្រសិនបើ​កាន់សាសនា​ខុសគ្នា​វិញ វា​អាច​នាំទៅរក​ការឈ្លោះប្រកែក​គ្នា មិន​ខុសពី​នយោបាយ​នោះឡើយ​។ 

​    ​៦. "​តើ​កូន​អ្នកនឹង​កើត​ថ្ងៃ​ណា​ដែរ​?"
​    ​ប្រសិនបើ​លោកអ្នក​ឃើញ​គេ​ពោះធំ ប៉ុន្តែ​តាមពិត​គេ​ពុំមែន​កំពុង​ពរ​ពោះ​នោះ លោកអ្នក​ច្បាស់​ជា​ត្រូវគេ​ជេរប្រទេច​ជាពុំខាន​។ សំណួរ​នេះ​គួរ​ចៀសវាង​កុំ​សួរ​ឱ្យសោះ ប្រយ័ត្ន​បែក​មាត់​របស់គេ​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់