adverise with khmeread 0

ឡូ​សិន​នេះ​ជួយ​កម្ចាត់​អាចម៍រុយ​លើ​ដៃ និង​មុខ​

    ​ឡូ​សិន​ផលិត​ខ្លួនឯង​នៅផ្ទះ​នេះ​នឹង​ជួយ​លោកអ្នក​កម្ចាត់​អាចម៍រុយ​លើ​មុខ​និង​ដៃ ព្រមទាំង​ជួយ​ឱ្យ​ស្បែក​ទទួលបាន​ភាពយឺត​ណែន​និង​ស​ស្អាត​ត្រឡប់មកវិញ​។​

​     * គ្រឿងផ្សំ 
​    ​- ជីរវ៉ាន់ស៊ុយ​ហាន់​រួច ២ ស្លាប​កាហ្វេ (​ស្លឹក​ស្ងួត ស្លឹក​សើម​អត់​បញ្ហា​)
​    ​- ទឹកក្រូច​ភ្លា ឬ ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​កាហ្វេ​
​    ​- ទឹក ២០០ មិ​ល្លី​លីត្រ​

​    ​* របៀប​ធ្វើ​
​    ​ដាក់​ជីរវ៉ាន់ស៊ុយ​ចូល​ទឹក ហើយ​ដាំ​ដោយ​បើកភ្លើង​តិចៗ​រយៈពេល ១៥ នាទី​។ ដក​ចេញពី​ភ្លើង​រួច​ទុកឱ្យ​ត្រជាក់​។ បន្ទាប់ពី​ស្រិត​យក​ទឹក​រួច សូម​ដាក់​ទឹក​ក្រូចឆ្មា ឬ​ទឹកខ្មេះ​ប៉ោម​ចូល​។ បន្ទាប់មក យកទៅ​រក្សាទុក​ក្នុង​ទូទឹកកក​រយៈពេល ៥ ទៅ ៦ ថ្ងៃ​។ 

​    ​* របៀប​ប្រើ​
​    ​យក​ក្រដាស់​ស្តើង​ទ្រាប់​ឡូ​សិន​នេះ​បិត​លើ​ស្បែ​កមុខ និង​ដៃ នៅពេល​ព្រឹក និង​ល្ងាច​។ ឡូ​សិន​នេះ​នឹង​ជួយ​បន្តឹង​រន្ធ​ញើស​លើ​មុខ និង​បណ្តេញ​ស្នាម​អាចម៍រុយ និង​ស្នាម​ជ្រួញ​បន្តិច​ម្តងៗ ហើយ​ស្បែក​ភ្លឺរលោង​នឹង​វិលត្រឡប់​មកវិញ​។ ពេល​ប្រើ​អស់លោកអ្នក​អាច​លាយ​ម្តងទៀត និង​អនុវត្ត​រាល់ថ្ងៃ​ដើម្បីឱ្យ​អាចម៍រុយ​ឆាប់​រលប់​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់