adverise with khmeread 1

នេះ​ជា​អា​ថ៍កំ​បាំង​ធ្វើឱ្យ​ស្បែក​តឹង និង​មាន​ពន្លឺ​

​    ​ប្រសិនបើ​លោកអ្នក​ធ្វើតាម​រូបមន្ត​នេះ​ទៀងទាត់ ស្បែក​លោក​អ្នកនឹង​ចាប់ផ្តើម​ស្អាត ភ្លឺរលោង និង​តឹង​ណែន​ក្នុង​រយៈពេល​ដ៏​ខ្លី​។ 

​    ​* រូបមន្ត​ធ្វើ​ម៉ា​សបិត​
​    ​- ទឹក ២ ស្លាបព្រា​បាយ​
​    ​- ចាហួយ ឬ​សារាយ (​ក្រៀម​ភាសា​នៅ​ភាគ​ពាយ័ព្យ​កម្ពុជា​) ១ ស្លាបព្រា​បាយ​
​    ​- ចេក​កិន ២ ស្លាបព្រា​បាយ​

​    ​* របៀប​ធ្វើ​
​    ​លាយ​ចាហួយ និង ទឹក​ឱ្យ​សព្វ រួច​ទុកចោល ១០ នាទី​ឱ្យ​វា​ជ្រាប​ចូលគ្នា​សព្វ​សាច់​។ ដាក់​ចេក​ចូល រួច​កូរ​ឱ្យ​សព្វ​។ 

​    ​លាប​ម៉ាស​នេះ​ថ្នមៗ និង​ស្មើ​សាច់​គ្នា​នៅលើ​មុខ ឬ​ក ប៉ុន្តែ​ទុកចន្លោះ​ភ្នែក​និង​បបូរមាត់​នៅ​នៅ​ទំនេរ (​អាច​យក​ត្រសក់​ត្រជាក់ៗ​មក​បិត​ពីលើ​ក៏បាន​)​។ រួច​ដេក​សំដិល​ខ្លួន​ត្រង់​ទុកចោល​ឱ្យ​វា​ស្ងួត (២០ នាទី​)​។ បន្ទាប់មក​ចាប់ផ្តើម​បក​ម៉ាស​នេះ​ចេញ ដោយ​ចាប់ផ្តើម​បក​ចេញពី​ចង្កា​មុនគេ​។ ចុងក្រោយ​លាង​សម្អាត​មុខជា​មួយ​ទឹក​ត្រជាក់ ហើយ​ជូត​មុខ​ជាមួយ​កន្សែង​ស្អាត​។ ធ្វើ​វា​នៅពេលណា​ក៏បាន ប៉ុន្តែ​ពេលយប់​ល្អ​ជាងគេ​។ 

​    ​បិត​ម៉ាស​នេះ ២ ទៅ ៣ ដង​ក្នុង​មួយ​សប្តាហ៍​។ លោក​អ្នកនឹង​កត់សម្គាល់​ឃើញ​ស្បែក​តឹង​និង​មាន​ពន្លឺ​ក្នុង​រយៈពេល​ដ៏​ខ្លី​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ហ្វូ​ត​ហ៊ែ​ល​ស៊ី​ឡាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់