adverise with khmeread You can create your own messenger username and qr code photo tied to your account people can use your account name or code to add you

មុខងារ​លាក់ខ្លួន​ទាំង ១៥ លើ Messenger មានតែ​អ្នក​និយម​ប្រើ​ពិតប្រាកដ​ប៉ុណ្ណោះ​ទើប​ដឹង​

    ​ក្នុង​កម្មវិធី Messenger របស់ Facebook មានមុខ​ងារ​ច្រើនណាស់​ដែល​អ្នកខ្លះ​មិនបាន​ដឹង​។​

​    ​តាំងពី​កម្មវិធី Messenger បាន​បំបែក​ខ្លួន​ជា App មួយ​ដាច់ដោយឡែក​មក ក្រុមហ៊ុន Facebook បាន​បន្ថែម​មុខងារ​លើ​វា​ច្រើនណាស់​។​

​    ​ហើយ​ខាងក្រោម​នេះ​ជា​មុខងារ​លាក់ខ្លួន​របស់ Messenger ។​

​    ​១. មិនចាំបាច់​មាន​គណនី Facebook ក៏​អាច​ប្រើ​កម្មវិធី Messenger បាន​។​

​    ​២. នៅលើ Android អ្នក​អាចដាក់​បី​គណនី​លើ​កម្មវិធី Messenger ក្នុងពេល​តែមួយ​បាន​។​

​    ​៣. មិនចាំបាច់​ដោ​ន​ឡូត​កម្មវិធី Messenger ក៏​អាច​ប្រើ​បាន​តាមរយៈ​វេ​ប​សាយ Messenger.com​។​

​    ​៤. កម្មវិធី​នេះ​មិន​ត្រឹមតែ​ផ្ញើ​សារ ឬក៏​សន្ទនា​គ្នា​តាមរយៈ​សំឡេង ថែមទាំង​ឆាត​ជា​វីដេអូ​បាន​ទៀត​។​

​    ​៥. លើ Messenger មាន​កន្លែង​សារ​សម្ងាត់​ហៅថា See filtered requests ។​

​    ​៦. កម្មវិធី​នេះ​អាច​និយាយ​ជា​ក្រុម​ក្នុងពេល​តែមួយ​បាន​។​

​    ​៧. ផ្ញើ​សារ​ជា​សំឡេង​ឱ្យ​ភ្លាមៗ​។​

​    ​៨. ប្ដូរ​ឈ្មោះ ពណ៌ និង emoji នៅលើ​គ្រុប​ឆាត​បាន​។​

​    ​៩. បើ​មិត្តភក្តិ​របស់​អ្នក​ឆាត​មក​ច្រើនពេក បិទមាត់​គេ​ក៏បាន​។​

​    ​១០. មុខងារ​មួយទៀត​របស់ Messenger ចុច​សុំ​លុយ​ពី​មិត្ត​របស់​អ្នក​។​

​    ​១១. លើ​កម្មវិធី​អ្នក​អាច​ផ្ញើ​ទីតាំង​របស់​អ្នក​នៅលើ​ឆាត​បាន​។​

​    ​១២. Messenger អាចដាក់​បញ្ចូល​កម្មវិធី​ជាមួយ​បាន​ច្រើន​ដូចជា Dropbox, Bitmoji...​។​

​    ​១៣. បង្កើត​គណនី​ផ្ទាល់​លើ Messenger ប្រើ​រូបភាព QR Code ត​ភ្ជាប់​លើ​គណនី​របស់​អ្នក ដើម្បី​ងាយស្រួល​សម្រាប់​អ្នក​ផ្សេងទៀត Add ធ្វើជា​មិត្ត​។​

​    ​១៤. ក្រុមហ៊ុន​ខ្លះ​នឹង​ផ្ដល់​សេវា​គាំទ្រ​ដល់​អតិថិជន​លើ Messenger បាន​។​

​    ​១៥. លើ​កម្មវិធី​នេះ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ជាច្រើន​បង្កើត Chat Bot ដែល​ផ្ដល់ឱ្យ​អ្នក​នូវ​ព័ត៌មាន កុម្ម៉ង់​ផ្កា និង​ប្រាប់​ពី​សីតុណ្ហភាព​៕

adverise with khmeread
ប្រភព៖ techinsider

អ្នកនឹងចូលចិត្ត

មតិយោបល់