adverise with khmeread E37613e0 9e08 49f3 bf66 22441b0d38b0

រថយន្តបុក​រថយន្ត​ស្លាប់​៣​របួស​៥​នាក់​នៅ​សៀមរាប​

     សៀមរាប ៖ មនុស្ស​៣​នាក់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ឯ​៥​នាក់​ផ្សេងទៀត បាន​របួសធ្ងន់ និង​ស្រាល ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បុក​គ្នា​រវាង​រថយន្ត​ធុន​ត្រា និង​រថយន្ត​សាំង​យ៉ុង នៅ​ភូមិ​ពោធិ៍​សិរី ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប នា​វេលា​ម៉ោង​ប្រមាណ​១២​ និង​០៤​នាទី​ថ្ងៃត្រង់ លើ​កំណាត់​ផ្លូវជាតិ​៦ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា រថយន្ត​ធុន​ត្រា ធ្វើដំណើរ​ពី​លិចទៅ​កើត រីឯ​រថយន្ត​សាំង​យ៉ុង​បើក​ពី​កើតមក​លិច ទិសដៅ​ច្រាសទិស​គ្នា។ លុះដល់​ចំណុចកើតហេតុ​ខាងលើ​បាន​បុក​គ្នា​ពេញទំហឹង​តែម្តង​។​

     ប៉ូលិស​បន្តថា ក្នុង​ហេតុការណ៍​នេះ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ បាន​ស្លាប់អ្នកបើករថយន្ត​ធុន​ត្រា​ស្លាប់​ម្នាក់ និង​អ្នករួមដំណើរ​របួសធ្ងន់​, អ្នកបើករថយន្ត​សាំង​យ៉ុង​ស្លាប់​ម្នាក់ និង​អ្នករួមដំណើរ​ស្លាប់​ម្នាក់ ក្នុងនោះ ៥​នាក់​របួសធ្ងន់ និង​ស្រាល​។​

     គ្រោះថ្នាក់​នេះ​កើតឡើង​រវាង​រថយន្ត​ធុន​ត្រា ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-6307 ពណ៌​ខ្មៅ ឯ​រថយន្ត​សាំង​យ៉ុង ពាក់​ស្លាក​លេខ 2R-5556 ពណ៌​លឿង។ យ៉ាងណាក៏ដោយ​ប៉ូលិស​នៅ​មិនទាន​បញ្ជាក់​ពី​អត្តសញ្ញាណ​ពួកគេ​នៅឡើយ៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់