adverise with khmeread 65f8396f b1d3 447d b1ad 0c381d998b3e

ផឹក​ស្រវឹង​ទៅ​ដេក​ក្រោម​ដើមឈើ​រហូត​ដាច់ខ្យល់​

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់​ផឹកស្រា​ស្រវឹង​ទៅ​ដេក​ក្រោម​ដើមឈើ​រហូត​គាំងបេះដូង​ស្លាប់​កាលពី ថ្ងៃទី​១០ ​ឧសភា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង៥ ​និង​០៥​នាទី​ល្ងាច​នៅ​ចំណុច​ ភូមិ​តា​ដោល​២ ឃុំ​អំពៅព្រៃ ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ហេង ហ៊ី ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ព្រៃ ឃុំ​ក​ណ្ដោ​ក ស្រុក​កណ្ដាលស្ទឹង ​ខេត្តកណ្តាល មុខរបរកសិករ​។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ហូប​ស្រា​ស្រវឹង​នៅក្នុង​ភូមិ បន្ទាប់មក​ជនរងគ្រោះ​បាន​ដើរទៅ​ដេក​នៅ​វាលស្រែ ក្រោម​ដើមឈើ​ខាងកើត​ភូមិ​តែម្នាក់ឯង។ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ​ជនរងគ្រោះ បាន​ដេកស្លាប់​ដោយសារ​ខ្យល់គរ​។​

    តាម​ការបំភ្លឺ​របស់​ប្រព​ន្ធសាកសព ឈ្មោះ ​ឃឿន មឿ​ន បាន​បញ្ជាក់ថា ជនរងគ្រោះ បាន​ផឹកស្រា​ជាប្រចាំ ហើយ​តែងតែ​ទៅ​ដេក នៅ​កន្លែងកើតហេតុ​ខាងលើ​ជាប្រចាំ​ផងដែរ​។​

    ឆ្លងតាម​ការពិនិត្យ ស្លាក​ស្នាមរបួស រលាត់​ដៃ​និង​ពោះ គឺជា​ស្នាមរបួស​ដោយសារ​កូនៗ របស់​សព​ចាប់​លើកសព​ឡើង។ ​បន្ទាប់ពី​បានធ្វើការ​ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្យល់គ​ប្រាកដ​មែន​មន្ត្រី​ជំនាញ​បានប្រគល់​សព​ជូន​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់