adverise with khmeread Index

បើករថយន្ដបុកម៉ូតូមួយគ្រឿងពីក្រោយរបួសធ្ងន់បុរសម្នាក់

   ភ្នំពេញ៖​ បុរសម្នាក់ជិះម៉ូតូឌ្រីមសង់មួយគ្រឿងត្រូវរថយន្ដបាឡែនបើកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់​ ហើយរថយន្ដបើករត់គេចខ្លួនបាត់ដោយបន្សល់ស្លាកលេខរថយន្ដនៅកន្លែងកើតហេតុ។
​     ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០១៥​ តាមបណ្ដោយផ្លូវជាតិលេខ២​ ខាងត្បូងក្រុមហ៊ុនបារីសេកប្រហែល១០០ម៉ែត្រ​ ស្ថិតក្នុងសង្កាត់​ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។
​    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខ​ កណ្ដាល1G-3210​ ធ្វើដណើរតាមបណ្ដោយផ្លូវជាតិលេខ២​ ទិសដៅពីត្បូងទៅជើង​ ។
    លុះមកដល់ចំណុចកើតហេតុក៏ត្រូវរថយន្ដមួយគ្រឿងម៉ាក​ បាឡែន​ ពណ៌សពាក់ស្លាកលេខ​ ភ្នំពេញ2AB-6626 បើកក្នុងល្បឿនលឿនបានមកបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យម៉ូតូប៉ើុងប្រហែល១០ម៉ែត្រនិងបុរសអ្នកជិះម៉ូតូរងបួសធ្ងន់។
​   ប្រភពដដែលបានបន្តថា ក្រោយពីបុកហើយរថយន្ដបានបើករត់គេចខ្លួនបាត់​ តែរថយន្ដបានធ្លាក់ស្លាកលេខនៅកន្លែងកើតហេតុ​។ ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះដល់កន្លែងនិងបានហៅរថយន្ដសង្គ្រោះដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ​។   ចំណែកម៉ូតូជនរងគ្រោះសមត្ថកិច្ចបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលប៉ូលិសចាក់អង្រែលើ​ ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកវិញ៕

adverise with khmeread

មតិយោបល់