កណ្តាល ៖ មានករណីបង្ក្រាបល្បែងស៊ីសង បៀរ និងអាប៉ោងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៣ និង៣០នាទីនៅចំណុចរោងបាយក្រោយផ្ទះរបស់ឈ្មោះ ឡេង អាត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកជ្រូក ឃុំបាក់ដាវស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវប៉ូលិសឃាត់ខ្លួន៧នាក់។
ប៉ូលិសនិយាយថា នៅវេលាថ្ងៃខែខាងលើកម្លាំងសមត្ថកិច្ចស្រុកខ្សាច់កណ្តាល បានចុះទៅបង្ក្រាបល្បែងស៊ីសង បៀរ និងអប៉ោង នៅផ្ទះឈ្មោះ ឡេង អាត។ ក្នុងនោះដកហូតវត្ថុតាងបានទី១.មេអាប៉ោងចំនួន០៤គ្រាប់ ,ទី២.ចានបាញ់អាប៉ោងចំនួន០១ ,ទី៣.ផ្តិលគម្របចំនួន០១ ,ទី៤.កំរាលហាន់តោចំនួន០១ ,ទី៥.កាបូបស្ពាយចំនួន០១ ,ទី៦.បៀរនីឡុង ចំនួន០៩ហ៊ូ ,ទី៧.កំរាលហាន់តោចំនួន០២ ,ទី៨.ប្រាក់រៀលចំនួន ៩៥០០០៛ ,ទី៩.កន្សែងជូតចានអាប៉ោងចំនួន០២ ,ទី១០.ម៉ូតូចំនួន០៩គ្រឿង និងទី១១.ស្បែកជើងចំនួន១០គូ។
ចំណែកមនុស្ស ៧ នាក់ដែលឃាត់ខ្លួន ៖ ទី១.ឈ្មោះ ឡេង អាត ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិឃុំកើតហេតុ,ទី២.ឈ្មោះ ញឹម លី ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិបាក់ដាវក្រោម ឃុំបាក់ដាវ ស្រុកខ្សាចកណ្តាល ខេត្តកណ្តាល ,ទី៣.ឈ្មោះ សំ ផន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុ ទី,៤.ឈ្មោះ ហៀង ផល ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុ ,ទី៥.ឈ្មោះ ម៉ូវ សឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិបាក់ដាវក្រោម ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ,ទី៦.ឈ្មោះ សាំង សឿន ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រែករៃ ឃុំ ព្រែករៃ ស្រុកល្វាឯម ខេត្តកណ្តាល ,ទី៧.ឈ្មោះ ម៉ក់ តូម៉ា ភេទប្រុស អាយុ៦៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិឃុំកើតហេតុ ហើយបានបញ្ជូនមកកាន់អធិការដ្ឋានប៉ូលិសស្រុកខ្សាច់កណ្តាល ដើម្បីអនុវត្តតាមនីតិវិធី៕
