adverise with khmeread 54bd7da6 2cdf 4824 87e5 8320c51488db

ឃាត់​យុវជន​ម្នាក់​ជាមួយ​ថ្នាំញៀន​២​កញ្ចប់​

     កណ្តាល ៖ មាន​ករណី រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ម្នាក់​ថ្ងៃទី​១០​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង៦ ​និង​២០​នាទី​យប់​នៅ​ចំណុច​ភូមិ​លើ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។​

     ប៉ូលិស​និយាយថា ជនល្មើសឈ្មោះ ញ៉ែម វ​ណ្ណី ភេទ​ប្រុស អាយុ២៤​ឆ្នាំ មុខរបរ​កម្មករសំណង់ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​ព្រែក​បង្កង ឃុំ​ព្រែ​កតា​កូវ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល (​ឃាត់ខ្លួន​)។ ​ប្រតិបត្តិការ​នេះ​ដកហូត​វត្ថុតាង ៖ ទី១-​ម៉្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹក​ក​០២​កញ្ចប់​តូច​) និង​ទី២-ទូរស័ព្ទ​ម៉ាក​ HIT ១​គ្រឿង​។​

     ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​តា​កូវ​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្វាយជ្រុំ បានចេញ​ល្បាត​ពួនស្ទាក់​នៅ​ចំណុច​មុខ​វត្ត​ស្វាយជ្រុំ​ ភូមិ​លើ ​ឃុំ​ស្វាយជ្រុំ ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល បានឃើញ​ជនល្មើស ដោយមាន​ការសង្ស័យ​បាន​ឃាត់​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ម៉ា​ទឹក​ក​០២​កញ្ចប់​តូច រួច​ឃាត់ខ្លួន​​បញ្ជូនមក​អធិការដ្ឋាន​ស្រុក​ខ្សាច់កណ្តាល​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់