adverise with khmeread Ce467327 7326 477c a48e 56f16e7d1b9a

លួង​នារី​ម្នាក់​មាន​សតិ​មិន​គ្រប់​យកទៅ​រំលោភ​បានសម្រេច​ជាប់​ខ្នោះ​

     ព្រះសីហនុ ៖ មាន​ករណី​រំលោភ​មួយ​កើតឡើង ក្នុងខណៈពេល​នារី​រង​គ្រោះ មាន​ជំងឺ​ប្រ​ចាំកាយ (​សតិ​មិន​ប្រក្រតី​) អង្គុយលេង​នៅ​សាលារៀន​បឋ​ម​សិក្សា​បិត​ត្រាំ​ង ខេត្ត​ព្រះសីហនុ កាលពី​វេលា​ម៉ោង​១១ ​ថ្ងៃទី​១០ ខែ​ឧសភា​ ឆ្នាំ​២០១៦ ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់​នៅពេល​រសៀល។​

     ប៉ូលិស​និយាយថា ជ​នស​ង្ស​យ័​ឈ្មោះ ង​យ ចាន់ថន ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចំណោទ​រាម ឃុំ​បិត​ត្រាំ​ង ខេត្ត​ព្រះសីហនុ ជាមួយគ្នា​បានមក​ជួប​នាង​រួច​និយាយ​ល្បួង​លួងលោម និង​ហៅ​នាង​ទៅ​បើក​លុយ​នៅ​រោងចក្រ​រួច​ជនល្មើស​ដឹក​ដៃ​នាង​ទៅ​ដើរ​តាម​ព្រៃ​កប់ខ្មោច ខាងក្រោយ​សាលារៀន ចំងាយ​ប្រហែល​២០០​មែត្រ កន្លែង​ស្ងាត់​រួច​ធ្វើ​សកម្មភាព​រំលោភ​នាង​បានសម្រេច រួច​បន្តដំណើ​ទៅ​រោងចក្រ​ក្ដារបន្ទះ​កុង​ប្លា​កេ រហូតដល់​ម៉ោង​២​រសៀល​ក៏​ជិះ​ម៉ូ​ឌុប​មក​ផ្ទះ​វិញ​។​

     ក្រោយពី​មកដល់​ផ្ទះ​បងប្រុស និង​ម្ដាយ​នារី​រងគ្រោះ​សួរនាំ​ទើប​ដឹងថា​ជនសង្ស័យ​ខាង​លើ​ល្បួង​យកទៅ​រំលោភ ទាំង​សភាព​ស្រវឹងស្រា​។​

     សូម​បញ្ចាក់​ថា​ក្នុងអំឡុងពេល​ចូលឆ្នាំ​ខ្មែរ​ជ​នស​ង្ស​យ័​ធ្លាប់​ល្បួង​នារី​រងគ្រោះ​ម្ដង​រួចហើយ​ប៉ុន្តែ​ត្រូវ​ម្ដាយ​នារី​រងគ្រោះ​ដឹង ​និង​ឃាត់​កូនស្រី​ទាន់ពេល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់