adverise with khmeread Fb4f259b 9dfa 4cd4 880a fcf590ee7e37

បុរស​នី​ហ្សេ​រី​យ៉ា​បើក​រថយន្តបុក​ម៉ូតូ​ស្លាប់​២​នាក់​នៅ​ព្រៃនប់​

     ព្រះសីហនុ ៖ មាន​ករណី​រថយន្ត​បើក​បុក​ម៉ូតូ​កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៦ វេលា​ម៉ោង១១ ​និង​៣០នាទី​នៅ​លើ​ផ្លូវជាតិ​៤ ក្នុង​ឃុំ​ជើ​ង​គោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ​បណ្តាលឱ្យ​អ្នកបើក​ម៉ូតូ​២​នាក់​បាន​ស្លាប់។​

     ប៉ូលិស​និយាយថា មាន​ករណី​រថយន្តបុក​ជាមួយ​ម៉ូតូ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូ និង​អ្នកជិះ​ស្លាប់០២​នាក់ នៅនឹងកន្លែង​កើតហេតុ​គឺទី១-​ឈ្មោះ មៀ​ច សារិន ភេទ​ប្រុស អាយុ​៤៥ឆ្នាំ ​និង​ទី២-​មិនទាន់​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស អាយុ​ជាង៣០​ឆ្នាំ។​

     ចំណែក​អ្នក​បើក​រថយន្ត ឈ្មោះ Fabian ភេទ​ប្រុស ឆ្នាំ​កំ​ណើ​ត ១៩៨៣ សញ្ជាតិ​នី​ហ្សេ​រី​យ៉ា ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បណ្តោះអាសន្ន ដើ​ម្បី​បន្ត​តាម​នីតិវិធី៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់