adverise with khmeread 77aa05df d64e 4536 8977 0a7defd0e569

អគ្គីភ័យ​ឆាបឆេះ​គំនរ​សំរាម​ក្នុង​ដីឡូត៍​ទុកចោល​មួយកន្លែង​បង្ក​ការភ្ញាក់ផ្អើល​(​មាន​វីដេអូ​)

       ភ្នំពេញ ៖ មាន​ករណី​អគ្គីភ័យ​ឆាបឆេះ​គំនរ​សំរាម​ក្នុង​ដីឡូត៍​ទុកចោល​មួយកន្លែង​បង្ក​ការភ្ញាក់ផ្អើល​ដល់​សមត្ថ​កិច្ច​ និង​ប្រជាពលរដ្ឋ​កាលពី​វេលា​ម៉ោង៨ ​និង​៣០​នាទី​យប់​ថ្ង​ទី១០​ ខែឧសភា​ ឆ្នាំ​២០១៦ ត្រង់ចំណុច​ភូមិ​ភ្នំពេញ​ថ្មី ក្រុម​៨ ផ្លូវ​១៩៩០ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

       ប្រភពព័ត៌មាន​ពី​ប្រជាជន​នៅ​ម្ដុំ​នោះបាន​ឱ្យដឹងថា ដំបូង​មាន​គេ​ដុត​សំរាម​កំទេចកំទី​ និង​កាក​អំពៅ​ស្ងួតៗ​នៅក្នុង​ដីឡូត៍​ទំនេរ​ទុកចោល​មួយកន្លែងនៅក្នុង​ទីតាំង​ខាងលដោយសារតែ​មិន​ពិនិត្យ​ឱ្យបាន​សព្វ​ថា​ភ្លើង​រលត់​ឬ​នៅ​? ទើប​បណ្ដាលឱ្យ​ភ្លើង​ឆេះ​រាលដាល​សំរាម​ស្ងួត​ និង​​ស្មៅ​ងាប់ៗ​ដទៃទៀត​បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាជន​នៅ​ម្ដុំ​នោះ​រាយការណ៍​ដល់​សមត្ថ​កិច្ច​​ទាក់ទង​ទៅ​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ពន្លត់​ទាន់ពេលវេលា​។​

       ក្រោយពេល​កើតហេតុ​ករណី​ខាងលើ​ត្រូវបាន​ប្រើប្រាស់​ប៉ូលិស​ប្រើរ​យន្ត​ពន្លត់អគ្គីភ័យ​ចំនួន​២​គ្រឿង​ទើប​អាច​បង្ក្រាប​អគ្គីភ័យនោះបា​ទាំងស្រុង​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់