adverise with khmeread 1

Dortmund របូត​កីឡាករ​សំណព្វ​ម្នាក់​ទៀតហើយ​! Mats Hummels ព្រម​ចូលរួម​ជាមួយ Bayern ក្នុងតម្លៃ ៣០ លាន​ផោន​

    ​ក្រុម​យក្ស​អាល្លឺម៉ង់ Bayern Munich បានប្រកាស​ជា​ផ្លូវការ​ថា ពួកគេ​បាន​ទិញ​ខ្សែការពារ Mats Hummels ពី​ក្លឹប Borussia Dortmund ក្នុងតម្លៃ ៣០ លាន​ផោន​។​

​    ​កីឡាករ​អន្តរជាតិ​អាល្លឺម៉ង់​រូបនេះ បាន​ជាប់ទាក់ទង​នឹង​ការវិលត្រឡប់​ទៅ​ក្លឹប​ដែល​គាត់​បានចាប់ផ្តើម​អាជីព​របស់គាត់​មុននឹង​ចាក​ចេញពី Bayern ដើម្បី​ចូលរួម​ជាមួយ Dortmund ក្នុង​ឆ្នាំ ២០០៩​។​

​    ​កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​នឹងចូលរួម​ជាមួយ Bayern នៅ​ថ្ងៃទី ១ កក្កដា នៅក្នុង​កិច្ចព្រមព្រៀង​ដែលមាន​រយៈពេល​ប្រាំ​ឆ្នាំ​។​

​    ​លោក Carlo Ancelotti ដែល​នឹង​ចូល​ជំនួស​លោក Pep Guardiola នៅ​ចុងរដូវ​កាល​នេះ បាន​ជំរុញ​ប្រព័ន្ធ​ការពារ​មុន​ទៅហើយ ហើយ​ការផ្ទេរ​នេះ​ត្រូវបាន​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ប្រធាន​ក្លឹប​លោក Karl-Heinz Rummenigge៕

 

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់