adverise with khmeread 1

​តើ​លោក Arsene Wenger ហ៊ាន​ចំណាយលុយ​ទិញ​ខ្សែប្រយុទ្ធ​ល្អ​ទេ​បន្ទាប់ពី Welbeck អាច​ខកខាន​រហូតដល់ ៥ ខែ​?

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អង់គ្លេស​និង Arsenal កីឡាករ Danny Welbeck ហាក់ដូចជា​នឹង​ខកខាន​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦ និង​ដំណើរ​បាល់ទាត់​មិត្តភាព​របស់​កាំភ្លើង​ធំ បន្ទាប់ពី​របួស​ជង្គង់​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ ដែល​នឹង​អាច​នៅក្រៅ​ទីលាន​រហូតដល់​បួន​ទៅ​ប្រាំ​ខែ នេះ​បើ​យោងតាម​វេ​ប​សាយ Goal.com ដែល​បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី ១០ ខែឧសភា​។​

​    ​កីឡាករ​របស់ Arsenal រូបនេះ​បាន​រងរបួស​ជង្គង់​កាលពី​ថ្ងៃអាទិត្យ​នៅក្នុង​ការប្រកួត ២-២ ជាមួយ Manchester City បន្ទាប់ពី​ប៉ះគ្នា​ជាមួយ​កីឡាករ Bacary Sagna​។​

​    ​នៅពេលនោះ Welbeck បានដឹង​ភ្លាមៗ​ថា គាត់​មាន​បញ្ហា​ធ្ងន់ធ្ងរ​បន្ទាប់ពី​វិលត្រឡប់​ពី​បញ្ហា​របួស​ដែល​បានធ្វើឱ្យ​គាត់​នៅក្រៅ​ទីលាន​រហូតដល់ ១០ ខែ​៕

adverise with khmeread

មតិយោបល់