adverise with khmeread 1

Man Utd ខកចិត្ត​ម្តងទៀត​បន្ទាប់ពី​ខ្សែបម្រើ​មាន​សមត្ថភាព​ខ្ពស់​របស់ Benfica សម្រេចចិត្ត​ចូលរួម​ជាមួយ Bayern

​    ​កីឡាករ Renato Sanches បាន​ច្រានចោល​ការចាប់អារម្មណ៍​ពី​ក្លឹប​បិសាច​ក្រហម Manchester United ដើម្បី​ចូលរួម​ជាមួយ Bayern Munich ក្នុងតម្លៃ​ត្រឹមតែ ៣៥ លាន​យ៉ូ​រ៉ូ​តែប៉ុណ្ណោះ​។​

​    ​ខ្សែបម្រើ​វ័យក្មេង​មាន​សមត្ថភាព​រូបនេះ​ត្រូវបាន​សម្លឹង​ឃើញ​ដោយ Man Utd ជាង​ពីរ​រដូវ​កាល​មកហើយ ដោយសារតែ​រូបគេ​បានបង្ហាញ​នូវ​សមត្ថភាព​អស្ចារ្យ​ជាច្រើន​ជាមួយ​ក្លឹប Benfica​។​

​    ​បិសាច​ក្រហម​បានដាក់​កីឡាករ​វ័យ ១៨ ឆ្នាំ​រូបនេះ​ជា​គោលដៅ​ចម្បង​របស់​ក្លឹប​ស​នៅ​រដូវក្តៅ​នេះហើយ​ព្រមទាំង​បាន​ចរចា​ជាមួយ​ក្លឹប​ព័រ​ទុយ​ហ្គា​ល់​ទៀតផង​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី ពួកគេ​ត្រូវតែ​រៀន​កាត់ចិត្ត​ព្រោះ Bayern Munich បាន​ដណ្តើម​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​ត្រឹមតែ ៣៥ លាន​យ៉ូ​រ៉ូ​ប៉ុណ្ណោះ​។​

​    ​Sanches បានធ្វើ​តេស្ត​សុខភាព​ជាមួយ​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ​កាលពី​ថ្ងៃ​អង្គារ​និង​បាន​ចុះ​កុងត្រា​រយៈពេល​ប្រាំ​ឆ្នាំ​រួចហើយ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់