adverise with khmeread 1

​សង្គ្រាមស៊ីវិល​នៅ​ក្លឹប Arsenal បានធ្វើឱ្យ​ប្រិយមិត្ត​ម្នាក់​ឈប់​គាំទ្រ​ក្លឹប​ជា​រៀងរហូត​

​    ​អាណាចក្រ​ដែល​កំពុង​បែកបាក់​របស់លោក Arsene Wenger នៅ​ក្លឹប Arsenal បានធ្វើឱ្យ​ផ្ទុះ​សង្គ្រាម​ស៊ី​ល​វិល​រវាង​ក្រុម​អ្នកគាំទ្រ​បក្ស​ពីរ​ខុសគ្នា​។​

​    ​ក្រុម​អ្នកគាំទ្រ​ដែល​ចង់ឱ្យ​គ្រូបង្វឹក​សញ្ជាតិ​បារាំង​រូបនេះ​ចុះចេញ​ពី​តំណែង ដោយ​ការបញ្ចេញមតិ​ជាមួយ​ទង់​សញ្ញា​ឱ្យ​លោក Wenger ចាកចេញ ត្រូវបាន​វាយប្រហារ​ដោយ​ក្រុម​អ្នកគាំទ្រ​ដែល​នៅ​ស្មោះស្ម័គ្រ​ជាមួយ​បុរស​ដែលមាន​ឥទ្ធិពល​នៅ​ក្លឹប​រូបនេះ​។​

​    ​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​ដោយ​កំហឹង​នៅ​ទឹកដី Etihad កាលពី​ថ្ងៃអាទិត្យ បានធ្វើឱ្យ​លោក Frank Graham ប្រឡាក់​ឈាម​ពេញមុខ​។​

​    ​លោក Frank Graham វ័យ ៥២ ឆ្នាំ ដែលជា​បុគ្គលិក IT បាន​ប្រាប់ថា "​វា​ហាក់ដូចជា​ហួសហេតុ​ពេក​ហើយ​! អ្នក​មិនអាច​បញ្ចេញមតិ​របស់​អ្នក​នៅ​ទី​នោះបាន​តទៅទៀត​ឡើយ​។ ខ្ញុំ​បាន​ទាញ​បដា​ចេញ​នៅ​ចុងការ​ប្រកួត ហើយ​មនុស្ស​ស្រី​ម្នាក់​បាន​ព្យាយាម​ទាញ​វា​ចុះក្រោម​។ ខ្ញុំ​បាន​ព្យាយាម​រុញ​នាង​ចេញ​ដើម្បី​យក​បដា​មកវិញ ប៉ុន្តែ​ប៉ូលិស​និង​សន្តិសុខ​កីឡដ្ឋាន​បាន​ចូលមក​ស​ង្ក្រ​ប់​លើ​ខ្ញុំ​និង​បាន​ប្រើ​ដៃ​ធ្ងន់ៗ​"​។​

​    ​គាត់​បាន​បន្តថា "​ខ្ញុំ​មាន​សាក្សី​ដែល​បាន​និយាយថា ពួកគេ​បាន​ទះ​ខ្ញុំ​ខ្ទប់​ទៅនឹង​ជញ្ជាំង​"​។ គាត់​បាន​ប្រាប់​ឱ្យដឹងទៀតថា គាត់​គ្រាន់តែ​ចង់​បញ្ចេញមតិ​របស់គាត់​នៅ​ចុងការ​ប្រកួត​ប៉ុណ្ណោះ ហើយ​គាត់​តែងតែ​ធ្វើបែបនេះ ព្រោះ​ដើម្បី​គោរព​ចំពោះ​ក្លឹប​ដែល​គាត់​ស្រឡាញ់​និង​ក្រុមបាល់ទាត់​ទាំងមូល​។​

​    ​គាត់​បាន​ប្រាប់ទៀតថា "​ខ្ញុំ​បាន​ចូលរួម​ទស្សនា​បាល់ទាត់​តាំងពី​ឆ្នាំ ១៩៧៦ ហើយ​នាពេលនេះ ខ្ញុំ​នឹង​បែរខ្នង​ដាក់​ពួកគេ​ហើយ​។ យើង​កំពុងតែ​ប្រយុទ្ធ​នៅក្នុង​សមរភូមិ​បរាជ័យ​! ដោយសារ​បញ្ហា​នេះ បាន​បំបែក​ក្រុម​អ្នកគាំទ្រ​ឱ្យចេញ​ជា​ពីរ ដែល​វា​ពិតជា​គួរឱ្យភ្ញាក់ផ្អើល​ខ្លាំងណាស់​។ អ្នក​នឹងមិន​ជឿថា ប្រិយមិត្ត​ឈាមរាវ​របស់លោក Wenger អាក្រក់​ប៉ុនណា​នោះទេ​"​។​

​    ​លោក Frank Graham ក៏បាន​រំពឹងថា តារា​ឆ្នើម​ប្រចាំ​ក្លឹប កីឡាករ  Alexis Sanchez និង Mesut Ozil នឹង​ចាក​ចេញពី​ក្លឹប​ដែរ ព្រោះ Arsenal ជា​ក្លឹប​គ្មាន​ម​ហិ​ច្ឆិ​តា​អ្វី​ឡើយ ហើយ​គាត់​ក៏​ត្រៀម​រួចរាល់​ដើម្បី​គាំទ្រ​ក្រុម Charlton ដែល​កំពុង​ជួប​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នៅ League One៕​ង​ន់​ធ្ង​រ​នៅ League One៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់