adverise with khmeread Guus hiddink tells chelsea officials

ចចាមអារ៉ាម​ទាក់ទង​បាល់ទាត់​៖ លោក Guus Hiddink ប្រាប់​មន្ត្រី​ក្លឹប​ឲ្យ​ទិញ James Rodriguez ពី Real Madrid

​លោក Guus Hiddink ត្រូវបាន​ផ្តល់​ភ្លើង​ខៀវ​ក្នុងការ​នាំយក​តារា​រប​ស់ Real Madrid គឺ James Rodriguez មក Chelsea ក្នុង​ខែមករា​ខាងមុខ​នេះហើយ នេះ​បើ​យោងតាម​ចុះផ្សាយ​ក្នុង​កាសែត​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។​

​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ត្រូវបាន​ក្លឹប Chelsea តែងតាំង​ជា​គ្រូបង្វឹក​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​សៅរ៍​កន្លងទៅ ហើយ​គាត់​នឹង​ពង្រឹង​ក្រុម​ក្នុង​ខែមករា​ខាងមុខនេះ​។ បើ​យោងតាម​សារព័ត៌មាន Fichajes របស់​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា លោក Guus Hiddink បាន​ប្រាប់​ថ្នាក់ដឹកនាំ​របស់​ក្លឹប​ឲ្យ​ធ្វើ​ការផ្ទេរ​កីឡាករ​ខ្សែបម្រើ​សញ្ជាតិ​កូ​ឡំ​ប៊ី​រូបនេះ​។​

​កីឡាករ James Rodriguez មិន​សប្បាយចិត្ត​ក្រោម​ការដឹកនាំ​របស់លោក​គ្រូបង្វឹក Rafa Benitez ទេ ដែល​ហេតុនេះហើយ​បានជា​ធ្វើ​ឲ្យ​រូបគេ​ស្វែងរក​ក្លឹប​ថ្មី​ក្នុង​ខែមករា​ខាងមុខនេះ ហើយ​លោក Guus Hiddink សង្ឃឹម​យ៉ាង​មុតមាំ​ថា James Rodriguez នឹង​ជ្រើសរើស Chelsea៕

adverise with khmeread
ប្រភព៖ ​មេត្រូ​

មតិយោបល់