adverise with khmeread 1

Man Utd មានតែ​បុណ្យ​ឱ្យ Man City ចាញ់ Swansea នៅ​ថ្ងៃអាទិត្យ​នេះ​ប៉ុណ្ណោះ​ប្រសិនបើ​ពួកគេ​ចង់​លេង​នៅ CL!

​    ​ការប្រកួត​បង្គ្រប់រ​វា​ង​ក្រុម West Ham និង Manchester United ក្នុង​សប្តាហ៍​ទី ៣៧ បានបញ្ចប់​ដោយ​លទ្ធផល ៣-២ ស្របពេល​ញញួរ​ធំ​បាន​ប្រកួត​នៅ​ទឹកដី Uptown Park ជា​លើកចុងក្រោយ​មុននឹង​ផ្ទេរ​ទៅ​កីឡដ្ឋាន Olympic Stadium​។​

​    ​West Ham បានបង្ហាញ​ទម្រង់​លេង​ល្អ​ជាង​បិសាច​ក្រហម​ឆ្ងាយ​ខ្លាំងណាស់​កាលពី​យប់មិញ ពិសេស​ការ​ស៊ុត​តែម្តង ខណៈ​ញញួរ​ធំ​បាន​ទម្លាយ​គ្រាប់​ទីមួយ​នៅ​តង់​ទីមួយ​ដោយ​កីឡាករ Sakho​។ ប៉ុន្តែ​មកដល់​តង់​ទី​ពីរ សំណាង​របស់ Man Utd មាន​ច្រើនជាង បានធ្វើឱ្យ West Ham ភ្លាត់​ពីរ​គ្រាប់​ក្នុង​ចន្លោះ ១០ នាទី ដោយ​បិសាច​ក្រហម​ស៊ុត​ចំ​គោលដៅ​តែ​ពីរ​ជើង​ប៉ុណ្ណោះ​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី West Ham បាន​វាយបក​តាម​ស្មើ​និង​យកឈ្នះ​ការប្រកួត​តែម្តង ដោយ​ចំណាយពេល​ត្រឹមតែ​បួន​នាទី​តែប៉ុណ្ណោះ​។​

​    ​លទ្ធផល​នេះ​មានន័យថា Manchester United ដាច់ខាត​ត្រូវតែ​ឈ្នះ Bournemouth នៅ​ថ្ងៃអាទិត្យ​នេះ ដែលជា​ជុំ​ផ្តាច់ព្រ័ត្រ ដើម្បី​បាន​លេង​នៅក្នុង​វគ្គ​ជម្រុះ​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ ហើយ Swansea ដាច់ខាត​ត្រូវតែ​ឈ្នះ Man City ព្រោះ​ពិន្ទុ​រវាង​ក្រុម​ទាំងពីរ​នាពេល​បច្ចុប្បន្ន​គឺ Man City មាន ៦៥ ពិន្ទុ និង Man Utd មាន ៦៣ ពិន្ទុ​។​

​    ​Manchester United ក៏​អាច​ភ្លាត់​ទៅ​លេខ ៦ ផងដែរ ប្រសិនបើ​ពួកគេ​ចាញ់​ក្នុង​សប្តាហ៍​នេះ ព្រោះ West Ham ដែល​បាន​យកឈ្នះ​ពួកគេ​កាលពី​យប់មិញ បច្ចុប្បន្ន មាន ៦២ ពិន្ទុ​និង​ឈរ​នៅ​លេខ ៦៕​

 

adverise with khmeread

មតិយោបល់