adverise with khmeread 30443d1d 1ff1 42a4 8c89 8e54622461da

តាំងពី​កើតមក​ទើបនឹង​ឮ និង​ឃើញ ៖ ប្រជាពលរដ្ឋ​ភាគច្រើន​ប្រឆាំង​ជំទាស់​នឹង​អាជ្ញាធរ​បែងចែក​ដី​ទ្រូងផ្លូវ​ឱ្យ​ពលរដ្ឋ​១៨០​គ្រួសារ​

     ភ្នំពេញ ៖ ជាទូទៅ​រាល់​ការ​អភិវឌ្ឃន៍​គេ​តែងតែ​ពង្រីក​ផ្លូវ​ឱ្យ​ធំ​ទូលាយ ប៉ុន្តែ​មាន​ករណី​ចម្លែក​មួយ​គឺ​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​ទ្រូងផ្លូវ​បែងចែក​ឱ្យ​ប្រជា​ពល​ដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ហើយ​មានការ​ប្រឆាំង​ជំទាស់​ពី​ពលរដ្ឋ​ម្ចាស់​ស្រុក។​

     ជាក់ស្តែង ប្រជាពលរដ្ឋ​ចំនួន​៣០០​គ្រួសារ ដែល​រស់នៅ​ភូមិ​៦ ​និង​ភូមិ​សំរោង សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នាពេល​ថ្មីៗ​នេះ ជួបជុំគ្នា​សម្តែង​នូវ​កង្វល់​យ៉ាងខ្លាំង​ និង​ជំទាស់​ដល់​លោក​ចៅសង្កាត់​ និង​លោក​អភិបាលខណ្ឌ​សែន​សុខ​ដែល​បាន​រើ​យក​សំណង់​មិន​រៀបរយ​ចំនួន​ជាង​១៨០​គ្រួសារ​ដែល​កំពុង​រស់​នៅ​ពីលើ​ប្រឡាយ​ដោយ​ខុសច្បាប់ ឱ្យមក​រស់នៅ​លើ​ទ្រូងផ្លូវ​ហើយ​ចេញ​ប័ណ្ណ​កាន់កាប់​ស្របច្បាប់​ថែមទៀត។​

     នៅក្នុង​លិខិត​ផ្តិតមេដៃ​របស់​ប្រជាពលរដ្ឋ​ខាងលើ​បានដាក់​ពាក្យបណ្តឹង​ទំ​ទាស់​ និង​សម្តែង​ការមិន​ពេញចិត្ត ជូន​សាលាសង្កាត់​,​សាលាខណ្ឌ ​និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ដោះស្រាយ​កុំឱ្យ​បោះ​ទីតាំងនៅ​ទីនោះ។ ប៉ុន្តែ​ពាក្យ​បណ្តឹងតវ៉ា​ពួកគាត់​មិនត្រូវ​បាន លើក​មក​ដោះស្រាយ​នោះទេ​។ មិនតែប៉ុណ្ណោះ​អជ្ញាធរ​សង្កាត់​ និង​ខណ្ឌ​បានចាប់ផ្តើម​វាស់វែង​ដី​លើ​ទ្រូងផ្លូវ​ដើម្បី​បែងចែក​ដី​ឱ្យ​ប្រជាជន​ទាំង​ជាង​១៨០​គ្រួសារ​ទៅវិញ​។​

     តំណាង​ប្រជាពលរដ្ឋ​ភាគច្រើន​បានលើកឡើង​ថា ការអភិវឌ្ឍ​ដោយ​យក​ប្រជាជន​១៨០​គ្រួសារ​រម​ករស់​នៅលើ​ទ្រូងផ្លូវ ស្របច្បាប់​របស់ សាលាសង្កាត់​,​សាលាខណ្ឌ​ និង​សាលា​រាជធានីភ្នំពេញ បានធ្វើឱ្យ​មានការ​ប៉ះពាល់​ដល់​ការរស់នៅ​និង​ការមិន​ពេញចិត្ត របស់​ប្រជាពលរដ្ឋ​ចំនួន​៣០០​គ្រួសារ​មានការ​ថ្នាំងថ្នាក់​ចំពោះ​រាជរដ្ឋាភិបាល​ក៌​ដូចជា​គណបក្ស​កាន់​អំណាចផងដែរ​។ ម្យ៉ាងទៀត​ការអនុវត្ត​គម្រោង​ខាងលើនេះ​នឹង​ក្លាយជា​គំរូ​ដ៏​អាក្រក់​ដល់​ការអភិវឌ្ឍ​គម្រោង​ផ្សេងទៀត​ស្រដៀង​គ្នា​នេះ​ផងដែរ ។​

     ចុងក្រោយ​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​ ជា សុផារ៉ា រដ្ឋមន្ត្រី​សំណង់​ដែលជា​ស្ថាបនិក​កសាង​តំបន់​នោះ និង ជា​ពិស​សលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មេត្តាជួយ​រក​ទីតាំង​សមរម្យ​ណាមួយ​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ជាង​១៨០​គ្រួសារ​ខាងលើ​បានរស់នៅ​សមរម្យ​និង​មិនមាន​ការប៉ះពាល់​ដល់​សិទ្ធិ​រស់នៅ​របស់​អ្នកដទៃ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់