adverise with khmeread 9c74d092 753b 4d6d 8b9d b29dcaa26dd5

ក្មេងស្ទាវ​ម្នា​ក់រង​នូវ​ការចោទប្រកាន់ថា ប៉ង​វាយ​ប្លន់​

    ភ្នំពេញ ៖ ក្មេងស្ទាវ​ម្នាក់​ក្នុងចំណោម​ក្មេងស្ទាវ​មួយ​ហ្វូង​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​នៅ​ថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​២ ​និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​សួនច្បារ​មុខ​វត្ត​លង្ការ ផ្លូវ​ព្រះសីហនុ ភូមិ​៥ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ការចោទប្រកាន់ថា ប៉ង​វាយ​ប្លន់។​

    ប៉ូលិស​មូលដ្ឋាន​បានឱ្យដឹងថា មាន​ករណី​ក្មេងស្ទាវ​មួយក្រុម​ព្រួត​វ៉ៃនារី ឈ្មោះ សាន ស្រី​កា អាយុ​១៧ឆ្នាំ​ សិស្សសាលា​ច្បារអំពៅ ទីលំនៅ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ បណ្តាលឱ្យ​រង​បួស។​

    ចំណែក​ជនសង្ស័យ​១​នាក់ ឈ្មោះ ​ចំរើន​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ ទីលំនៅ​សង្កា​ត់ឯឫស្សី​កែវ ខណ្ឌឫ​ស្សី​កែវ។ ដកហូត​ម៉ូតូ​នី​ក nex ០១គ្រឿង​ស្លាកលេខ 1FB-2469 ភ្នំពេញ។​

    ជុំវិញ​ករណីនេះ​ប៉ូលិស​កុំង​សាក​សួររក​បទល្មើស ព្រោះ​នារី​រងគ្រោះ​ចោទថា​វាយ​ប្លន់ តែ​ជនសង្ស័យ​ប្រកែក​ថា​ជា​រឿង​ទំនាស់។​

    គួ​រំលឹកថា មាន​ករណី​ឃាតកម្ម​សម្លាប់​សិស្សស្រី​វិទ្យាល័យ​ពងទឹក នៅ​រសៀល​ថ្ងៃទី​១០ ខែ​ឧសភា ​ឆ្នាំ​២០១៦ ឥឡូវ​ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ​សែន​ជ័យ បានធ្វើការ​ស្រាវជ្រាវ រហូត​តាម​ចាប់​ជនដៃដល់ និង​បក្ខពួក​មាន ស្រី មាន​ប្រុស ៧​នាក់ នា​យប់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់