adverise with khmeread Cbd21faa 290d 4cb2 998a 22f2cc63c0a5

ផ្លែស្វាយ​ខ្មែរ​ជាង​៥៩​តោន​បាន​នាំទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប​

    ភ្នំពេញ ៖ ផ្លែស្វាយ​ជិត​៥​ពាន់​គីឡូក្រាម​ត្រូវបាន​ដឹក​យកទៅលក់​នៅ​ទីផ្សារ​អឺរ៉ុប​កាលពី​យប់​ថ្ងៃទី​៩​ ឧសភា ​ឆ្នាំ​២០១៦​កន្លងទៅនេះ​តាម​ជើងយន្តហោះ​មួយ​។ ​បើ​សរុប​ការនាំចេញ​ផ្លែស្វាយ​ក្នង​រដូវ​កាល​ឆ្នាំ​២០១៦​នេះ​មាន​ចំនួន​ជាង​៥៩​តោន​ឯណោះ​។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី​សំណាក់​លោក​ឧកញ៉ា ម៉ុង ឫទ្ធី ដែល​បាន​បង្ហោះ​តាម​បណ្តាញ​សង្គម​កាលពី​ព្រឹក​ថ្ងៃទី​១១ ​ឧសភា​នេះ។​

    លោក​ឧកញ៉ា ម៉ុង ឫទ្ធី បាន​បញ្ជាក់ថា «​ដូច​ការគ្រោងទុក​នៅ​យប់​ថ្ងៃទី​៩​ ឧសភា​ ឆ្នាំ​២០១៦​ ក្រុមការងារ​យើង​បាន​នាំចេញ​ផ្លែស្វាយ​ពីលើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ឆ្ពោះទៅកាន់​ទីផ្សារ​សហគម​ន៍​អឺរ៉ុប​ចំនួន​4.710kg។ សរុប​១៤​ជើង​នៃ​ការនាំចេញ​ផ្លែស្វាយ​នៅ​រដូវ​កាល​ឆ្នាំ​2016 ​នេះ​មាន​ចំនួន ​59T179kg។​ ដំណឹង​នេះ​ខ្ញុំ​គ្រាន់តែ​ជូនទៅ​ឱ្យ​ប្រី​យ​មិត្ត​FB​យើង​បាន​ជ្រាប​នឹងមាន​មោទនភាព​ដែល​ផ្លែស្វាយ​របស់​ខ្មែរ​យើង​បាន​ទៅដល់​ទីផ្សារ​សហគមន៍​អឺរ៉ុប​»។​

    ដោយឡែក​ផ្លែស្វាយ​ខ្មែរ​មួយចំនួនទៀត កំពុងតែ​ចរាចរណ៍​ទៅ​ប្រទេស​ចិន និង កូរ៉េខាងត្បូង ប៉ុន្តែ​ពុំទាន់​មាន​តួលេខ​ជា​ផ្លូវការ​នៅឡើយ៕



adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់