adverise with khmeread 44e01666 44ab 46af 8041 4c8e39247839

Range Rover ​បុក​ជាមួយ​ម៉ូតូ​របួស​បាក់ជើង​ម្នាក់​

     កោះកុង​​ ៖ ប៉ូលិស​ស្រុក​បុ​ទុម​សាគរ ​ខេត្តកោះកុង​ បានឱ្យដឹងថា មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​កើតឡើង​រវាង​រថយន្ត​គ្រួសារ​មួយគ្រឿង​និង​ម៉ូតូ​មួយគ្រឿង​បុក​ប៉ះគ្នា​នៅ​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ម្តុំ​ផ្លូវបំបែក​ចូលទៅ​ឃុំថ្ម​ស ក្នុងស្រុក​បុ​ទុម​សាគរ កាលពី​ព្រឹក​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ​។​

     តាម​សមត្ថកិច្ច​ឱ្យដឹងថា ម្ចាស់​រថយន្ត ​Range  Rove​ ពណ៌​ខ្មៅ​ស្លាក​លេខ​ព្រះសីហនុ 2A-6060​ ជា​ម្ចាស់​សណ្ឋាគារ​ និង​ផ្សារ​ម៉ា​ត ​Central (​ហៅ​កោះ​តា​គៀវ​) ក្រុងព្រះសីហនុ ធ្វើដំណើរ​ក្នុងទិសដៅ​ចូល​ខេត្តកោះកុង ដើម្បី​បន្ត​ចូលទៅ​កាន់​ប្រទេស​ថៃ ហើយ​អ្នកជិះ​ក្នុង​រថយន្ត​ទាំងអស់​មិនមាន​អ្នករងរបួស​ធ្ងន់ធ្ងរ​ឬ​ប៉ះពាល់​ដល់​អាយុជីវិត​ទេ បើទោះជា​ក្រោយ​បុក​ប៉ះ​រថយន្ត​បាន​ធ្លាក់​ចេញពី​ផ្លូវ​យ៉ាងណាក្តី។​

     ចំណែក​បុរស​ម្នាក់​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ស្មាស់​ពណ៌​ខ្មៅ​ស្លា​លេខ​កំពត 1B-1818 សមត្ថកិច្ច​ប្រាប់ថា គាត់រងរបួស​បាក់ជើង​ធ្ងន់ធ្ងរ​។​ គេ​នៅ​ពុំទាន់​ដឹងថា​គ្រោះថ្នាក់​ចរាចរណ៍​នេះ ដើមហេតុ​​មកពី​ភាគី​ណាមួយ​ជា​អ្នកបង្ក​ឡើយ ដែល​តាម​សមត្ថកិច្ច​អះអាងថា​កំពុង​ស្រាវជ្រាវ​បន្ត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់