adverise with khmeread B831731c c60f 4f44 bb29 dafd50cc5024

ឃាត់​មនុស្ស​២​នាក់​ជាមួយ​ថ្នាំញៀន​២៥​កញ្ចប់​

    ត្បូងឃ្មុំ ៖ មនុស្ស​២​នាក់​ត​រូ​វ​បាន​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី១០ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង៦ និង៤៤​នាទី យប់​នៅលើ​ផ្លូវ​លេខ​៧៣ ត្រង់ចំណុច​ភូមិ​ទួល​កណ្តោល​ត្បូង ឃុំ​ជីគរ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ពាកព័ន្ធ​គ្រឿងញៀន​។​

    ប៉ូលិស​និ​យា​ថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ជីគរ បានធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​រក្សាទុក ជួញដូរ សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​។​

    ប៉ូលិស​បន្តថា ទី១-​ឈ្មោះ ជឹម ឡ​ន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ នៅ​ភូមិ​ធ្លក សង្កាត់​សួង ក្រុង​សួង និងទី២-​ឈ្មោះ ទូច ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២២​ឆ្នាំ នៅ​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ  ខណៈពេល​កំពុង​ដឹកជញ្ជូន​ថ្នាំញៀន យកទៅ​ជួញដូរ នៅ​ទឹកដី​ឃុំ​ជីគរ ក្នុងនោះ​ដក​ហូ​​ត​បាន​ម៉្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​ថ្នាំញៀន ចំនួន២៥​កញ្ចប់ (​ធំ០៤​កញ្ចប់ និង​តូច​២១​កញ្ចប់​) រួមជាមួយ​ឧបករណ៍ ប្រើប្រាស់ និង​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​។​

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់