adverise with khmeread Web emma watson getty

Emma Watson តួ​សម្ដែង​ក្នុង​រឿង Harry Potter ជាប់​ឈ្មោះ​ក្នុង​ទិន្នន័យ​ឯកសារ​លេច​ធ្លាយ Panama Papers

    ​Emma Watson ជាប់​ឈ្មោះ​ក្នុង​ទិន្នន័យ​ឯកសារ​លេច​ធ្លាយ Panama Papers ។​

​    ​ឈ្មោះ​តួ​សម្ដែង​ក្នុង​រឿង Harry Potter រូបនេះ ត្រូវបាន​រកឃើញ​ដោយ​ក្រុម​ស៊ើបអង្កេត​ក្នុងការ​ស្រាវជ្រាវ​ទិន្នន័យ​មួយ​ដែល​ផ្ទុក​ព័ត៌មាន​លម្អិត​អំពី​រឿងអាស្រូវ​គេចពន្ធ​នៃ​ឯកសារ​លេច​ធ្លាយ Panama Papers​។​

​    ​សមាគម​អ្នកកាសែត​ស៊ើបអង្កេត​អន្តរជាតិ (ICIJ) បានចេញ​ផ្សាយ​ទិន្នន័យ​ច្រើនជាង ២០​ម៉ឺន​ឯកសារ​នៅ​វេ​ប​សាយ​របស់ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​។ ទិន្នន័យ​នេះ​មាន​ផ្ទុក​ព័ត៌មាន​អំពី​ក្រុមហ៊ុន សមាគមជំនួញ និង​អង្គការ​មូលនិធិ​នានា ហើយ​អ្នកប្រើប្រាស់​អាច​មើលឃើញ​បណ្ដាញ​ជាច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ក្រៅប្រទេស​ដើម្បី​គេចពន្ធ​។​

​    ​អ្នកនាំពាក្យ​របស់ Watson បញ្ជាក់ថា តារា​វ័យ ២៦​ឆ្នាំ​រូបនេះ​បាន​បង្កើត​ក្រុមហ៊ុន​នៅក្រៅ​ប្រទេស​មែន​។ យ៉ាងណាមិញ នាង​មិនបាន​គេចវេះ​ពន្ធ​ឬក៏​កេងប្រវ័ញ្ច​រូបិយវត្ថុ​អ្វី​នោះឡើយ​។​

​    ​ផ្ទុយទៅវិញ​អ្នកនាំពាក្យ​បាន​និយាយថា​នាង​បាន​ប្រើ​វា​សម្រាប់​គោលបំណង​ឯកជន​ប៉ុណ្ណោះ​។​

​    ​អ្នកនាំពាក្យ​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា "Emma បាន​បង្កើត​ក្រុមហ៊ុន​ក្រៅប្រទេស​នោះ​សម្រាប់​គោលបំណង​តែមួយគត់​គឺ​ការពារ​ពី​ការបញ្ចេញ​ឈ្មោះ​និង​សុវត្ថិភាព​របស់​នាង​"៕

adverise with khmeread
ប្រភព៖ independent

អ្នកនឹងចូលចិត្ត

មតិយោបល់