adverise with khmeread Middle east oil

ប្រទេស​មជ្ឈិមបូព៌ា​ដែល​នឹង​អស់​លុយ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាងមុខ​

    ​ប្រទេស​អ៊ីរ៉ាក់ អា​រ៉ា​ប៊ី​សា​អូឌីត និង​លី​ប៊ី​គឺជា​ចំណោម​ប្រទេស​មជ្ឈិមបូព៌ា​ដែល​នឹង​អស់​លុយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ទៀត ដោយសារតែ​ការធ្លាក់ចុះ​តម្លៃ​ប្រេង នេះ​បើ​យោងតាម​អង្គការ​រូបិយវត្ថុ​អន្តរជាតិ (IMF)​។​    ​

​    ​ប្រទេស​ខ្លះ​នៅ​នៅ​តំបន់​មជ្ឈិមបូព៌ា​ដូចជា​ប្រទេស​កូ​វ៉ែត កាតា និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត បាន​ងាក​ចេញពី​ការពឹង​ផ្អែកលើ​ប្រេង​របស់ខ្លួន បន្ទាប់ពី​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ជាង​ពាក់កណ្ដាល​ក្នុង​មួយឆ្នាំៗ​។​

​    ​ប៉ុន្ដែ​ឱនភាព​ថវិកា​ដ៏​ធំ​ក្នុងប្រទេស​អ៊ីរ៉ាក់ អ៊ីរ៉ង់ អូ​ម៉​ង់ អាល់​ហ្សេ​រី អា​រ៉ា​ប៊ី​សា​អូឌីត បា​រ៉ែ​ន លី​ប៊ី និង​យេ​ម៉ែន​មានន័យថា ប្រសិនបើ​ប្រទេស​ទាំងនេះ​មិន​ស្វែ​ករក​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​របស់​ពួកគេ ឬ​ខ្ចីលុយ ពួកគេ​នឹង​អស់​លុយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាងមុខ​នេះហើយ​។​

​    ​ប្រទេស​អ៊ីរ៉ង់​ដែលមាន​ការពឹង​ផ្អែកលើ​ប្រេង​តិចតួច​ត្រូវបាន​រំពឹងថា​ធ្វើបាន​ប្រសើរ​ជាង​ប្រទេស​ដែល​កើត​ជម្លោះ​ដូចជា​ប្រទេស​លី​ប៊ី និង​យេ​ម៉ែន​។​

​    ​អង្គការ IMF បាន​ចាត់​ប្រទេស​អ៊ីរ៉ាក់ លី​ប៊ី និង​យេ​ម៉ែន ថា​ជា​ប្រទេស​ផុយស្រួយ ដោយសារតែ​ជម្លោះ​ក្នុង​តំបន់​។ រឿងនេះ​បានធ្វើឱ្យ​ផលិតផល​សរុប​ក្នុងស្រុក​ធ្លាក់ចុះ​យ៉ាងខ្លាំង​និង​អតិផរណា​ខ្ពស់បំផុត​។ ការខូចខាត​ពី​ជម្លោះ​រាប់ទាំង​ការស្លាប់​មនុស្ស​និង​ការបាត់បង់​ហេដ្ឋារចនាសម្ព័ន្ធ​នឹងធ្វើ​ឱ្យ​ប្រទេស​ទាំងនេះ​ពិបាក​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ណាស់​៕ 

​    ​ការចំណាយ​នៃ​ជម្លោះ​នៅក្នុង​លក្ខខណ្ឌ​របស់​មនុស្ស​និង​ហេដ្ឋារចនាសម្ព័ន្ធ​ផងដែរ​ធ្វើឱ្យ​វា​ពិបាក​សម្រាប់​ប្រទេស​ទាំងនេះ​ងើបឡើង​វិញ​៕

​ចំណងជើង​រូបភាព​ដ្យា​ក្រាម​៖ ប្រទេស​ក្នុង​ដ​ង្គៀ​ប​ក្រហម​អាច​អស់​លុយ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ឬក៏​តិចជាង​នេះ​

adverise with khmeread
ប្រភព៖ Independent

មតិយោបល់