adverise with khmeread 1

​អ្នកគាំទ្រ​ងប់​ង​ល់​ម្នាក់​ចំណាយពេល ៨ ឆ្នាំ​កែកុន​មុខមាត់​ឱ្យមើល​ទៅ​ដូច Fan Bingbing

    ​កាលពី​ថ្មីៗ​នេះ នារី​ម្នាក់​បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ទៅដល់​សំណាក់​ទស្សនិកជន​នៅក្នុង​កម្ម​វី​ធី​ប្រកួតប្រជែង​ចម្រៀង​ដ៏​ពេញនិយម​របស់​ប្រទេស​ចិន Super Girl ជាមួយនឹង​រូបរាង​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​របស់​នាង​ដែលមាន​ភាពស្រដៀងគ្នា​ទៅនឹង​តារា​សម្តែង​ដ៏​ល្បីល្បាញ​ប្រចាំ​ប្រទេស​ចិន Fan Bingbing​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Plasty Talk នាង He Chengxi បាន​ចំណាយពេល​ដល់​ទៅ ៨​ឆ្នាំ​ស្ថិតនៅក្រោម​ផ្លែ​ក្រោម​កាំបិត​ដើម្បី​ធ្វើឱ្យ​រូបនាង​មើលទៅ​ដូចគ្នា​ទៅនឹង​កំពូល​តារា​សម្តែង​ដ៏​ល្បី Fan Bingbing ។ សូម្បីតែ​មិត្ត​ប្រុស​របស់​នាង​ក៏បាន​គាំទ្រ​ជាមួយនឹង​សុបិន​ដ៏​ងប់​ង​ល់​របស់​នាង​ផងដែរ ដោយ​គាត់​បានឱ្យ​គ្លីនិក​វះកាត់​កែ​សម្ផស្ស​ដើម្បី​ជ្រោមជ្រែង​ដល់​ក្តី​ស្រមៃ​របស់​មិត្តស្រី​ខ្លួន​ទៀតផង​។​

​    ​បន្ទាប់ពី​ការបង្ហាញ​ខ្លួន​របស់​នា​ង​នៅលើ​កម្មវិធី​ទូរទស្សន៍​ជាតិ នាង​បាន​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​បណ្តា​អ្នកលេង​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​នៅក្នុង​ប្រទេស​ចិន ជាមួយនឹង​មតិយោបល់​មួយចំនួន​បានលើកឡើង​ថា​ពួកគេ​ពិតជា​មិនអាច​អារកាត់​បានឡើយ​ថា​មួយណា​គឺជា​រូបថត​របស់ Fan Bingbing ពិតប្រាកដ និង​មួយណា​ក្លែងក្លាយ​៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់