Claudio

មុនពេលចូលដឹកនាំក្រុម Leicester លោក Claudio Ranieri ធ្លាប់ត្រូវក្លឹបពីរបដិសេធ

          លោក Claudio Ranieri បាន​បង្ហើបប្រាប់​ថា មុន​ពេល​លោក​ចូល​ដឹកនាំ​ក្លឹប Leicester មាន​ក្លឹបពី​រនៅ​ PL ​បាន​បដិសេធ​មិនទទួល​យក​លោកកាល​ពី​រដូវ​ក្តៅ​ឆ្នាំមុន ។​ គ្រូបង្វឹក​សញ្ជាតិអ៊ីតាលី​វ័យ​៦៤​ឆ្នាំ​រូបនេះ​អន្ទះ​សា​ចង់​ត្រឡប់​មក​កាន់​ការងារ​បង្វឹក​ បន្ទាប់ពីក្រិក​បាន​បណ្តេញ​ចេញ​ពី​តំណែក​កាល​ពីឆ្នាំ​២០១៤​។ ​នៅ​ទីបំផុតអតីត​គ្រូបង្វឹក​ក្លឹប Chelsea រូបនេះ​បាន​វិលត្រឡប់​មក​កាន់​វិស័យ​បាល់​ទាត់​វិញ​ជាមួយនឹង​ក្រុម Leicester ។ លោកបាននិយាយថា “​ខ្ញុំ​សប្បាយ​ចិត្ត​”។

          “ខ្ញុំរំភើបមែនទែន ពេល​ត្រឡប់​មក​កាន់​ការងារ​បាល់ទាត់វិញហើយ​ថា លោក សុខចិត្ត​ទទួល​យក​ការងារ​នៅ​ក្របខណ្ឌ Serie B ប្រសិនបើ​មាន។ មាន​ក្រុម​នៅ​PL ពីរ​បាន​ទាក់ទងមក​ខ្ញុំ​ ប៉ុន្តែ​ពួកគេ​ជ្រើសរើស​គ្រូបង្វឹក​ផ្សេងទៅវិញ”៕

ប្រភព៖ Mirror

មតិយោបល់