adverise with khmeread Jose

ប្រសិនបើ Man Utd មិនទទួលយកលោក Mourinho ទេនោះនិងមានក្លឹបនៅឥណ្ឌូណេស៊ីត្រៀមផ្តល់តំណែងគ្រូបង្វឹកដល់លោក

          ប្រសិន​បើ​លោក​ Jose Mourinho មិន​បាន​ដឹកនាំ​ក្រុម​​ Man Utd ទេ​​ ឥណ្ឌូ​ណេស៊ីនិង​ត្រៀម​ផ្តល់ការងារ​បង្វឹកជម្រើស​ជាតិ​​ដល់​លោក។ អតីត​គ្រូបង្វឹក​ Real Madrid និង​ធ្លាប់ដឹកនាំ​ក្រុម​ Inter Milan លើក​ពាន​ជើងឯក​រូបនេះ​​ត្រូវ​បាន​គេ​ភ្ជាប់ទៅនឹងការដឹកនាំនៅ​ពហុកីឡា​ដ្ឋាន Old Trafford ភ្លាមៗ​តាំងពី​លោក​ត្រូវ​បាន​ក្លឹប Chelsea បណ្តេញ​ចេញ​​​។

          ខណៈ​ពេល​ដែល​អនាគត​របស់​លោកកំពុងមា​ន​ភាព​មិន​ច្បាស់លាស់​នោះ​ ​ ក្រុម​ដែល​ឈរនៅ​លេខ​រៀងទី​១៨៥​នៅក្នុង​ពិភព​លោក​ពិតជា​ចង់​ផ្តល់​ការ​ងារ​ជា​គ្រូបង្វឹក​ជម្រើស​ជាតិ​ថ្មីដល់លោក។​ រដ្ឋមន្ត្រីកីឡា​ឥណ្ឌូណេស៊ីលោក Imam Nahrawi បាន​និយាយ​ថា លោកបាន​ពិភាក្សាពីគំនិតនេះ​ជាមួយ​នឹង​ប្រធានាធិប​តី​ Joko Widodo ដើម្បី​សង្គ្រោះវិស័យ​បាល់ទាត់ឥណ្ឌូណេស៊ី​ បន្ទាប់​ពី​លេង​មិន​សូវ​បាន​ល្អ​ច្រើន​ឆ្នាំមក​នេះ។

          លោក​ Mahrawi បាននិយាយថា “គំនិតនេះត្រូវ​បានពិភាក្សា​... បើទោះបី​ជា​វាមិនមែនជា​រឿងងាយ​ស្រួលក៏ដោយ”។ ដោយសារ​ការ​ជ្រៀតជ្រែក​របស់​រដ្ឋា​ភិ​បាល​ក្នុង​វិស័យកីឡា​ FIFA បាន​ហាម​ឃាត់​ឥណ្ឌូណេស៊ី​ពី​វិស័យ​បាល់​ទាត់​អន្តរជាតិកាលពីឆ្នាំមុន​ ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់