adverise with khmeread Ar 160519967

ស្ត្រី​ជនជាតិ​ឥណ្ឌា​អាយុ ៧០​ឆ្នាំ​ហើយ​ទើប​មានកូន​ដំបូង​

​    ​ស្ត្រី​ជនជាតិ​ឥណ្ឌា​ម្នាក់ ដែល​បាន​កើតកូន​នៅ​អាយុ ៧០ បាន​និយាយថា លោកយាយ​មិន​ចាស់​ដល់​ថ្នាក់​មិនអាច​ក្លាយជា​ម្ដាយ​ដំបូង​នោះទេ​។​

​    ​លោកយាយ Daljinder Kaur បានផ្ដល់​កំណើត​កូនប្រុស​កាលពី​ខែ​មុន​បន្ទាប់ពី​ប្រើប្រាស់​វិធីសាស្ត្រ IVF (​ការបង្ក​កំណើត​រវាង​ស៊ុត​និង​មេជី​វិត​ក្នុង​កែវពិសោធន៍​) អស់​ពេល​ពីរ​ឆ្នាំ​នៅ​គ្លីនិក​មួយ​ក្នុង​ភាគ​ខាងជើង​រដ្ឋ Haryana ជាមួយនឹង​ប្ដី​អាយុ ៧៩​ឆ្នាំ​។​

​    ​លោកយាយ Kaur បាន​និយាយថា​ប្ដី​ប្រពន្ធ​គាត់​បាន​រៀបការ​នៅ​អាយុ ៤៦​ឆ្នាំ អស់សង្ឃឹម​ជាខ្លាំង​ក្នុងការ​មានកូន​និង​ត្រូវបាន​គេ​សើចចំអក​ក្នុងប្រទេស​ឥណ្ឌា​ជា​កន្លែង​ដែល​មនុ​ស្សអារ​ត្រូវគេ​ចាត់ទុកថា​មកពី​ព្រះ​ដាក់​បណ្តាសា​។​

​    ​លោកយាយ Kaur បាន​និយាយ​ទៅកាន់​ទីភ្នាក់ងារសារព័ត៌មាន AFP ពី​ទីក្រុង Amritsar ថា "​ព្រះ​បានឮ​ការ​បុណ្យ​ស្រន់​របស់​យើង​។ ជីវិត​របស់ខ្ញុំ​ឥឡូវ​មាន​អារម្មណ៍​ពេញលេញ​។ ខ្ញុំ​កំពុង​មើលថែ​កូន​ដោយ​ខ្លួន​ខ្ញុំ​, ខ្ញុំ​មាន​អារម្មណ៍​ពោរពេញ​ទៅដោយ​កម្លាំង​។ ប្ដី​របស់ខ្ញុំ​ក៏​តែងតែ​មើលថែ​កូន​និង​ជួយ​ខ្ញុំ​តាម​ដែល​គាត់​អាចធ្វើ​បានដែរ​"​។​

​    ​គួរ​រំលឹក​ផងដែរ​ថា​មិនមែន​តែ​លោកយាយ​នៅ​ប្រទេស​ឥណ្ឌា​រូបនេះ​ទេ​ដែល​មានកូន លោកយាយ​អាយុ​៧២​ឆ្នាំ​មកពី​រដ្ឋ Uttar Pradesh ក៏មាន​កូន​ដែរ នេះ​បើ​យោងតាម​របាយការណ៍​កា​លពី​ឆ្នាំ ២០០៨ ហើយក៏​ធ្វើតាម​វិធី IVF ដែរ​៕

adverise with khmeread
ប្រភព៖ Indiatime

អ្នកនឹងចូលចិត្ត

មតិយោបល់