adverise with khmeread 1

​ស្តាប់​ហេតុផល​ដែល​ព្រះ​នាង​ជើ​វៃ​បន្ត​នៅ​លីវ​!

​    ​នាពេល​បច្ចុប្បន្ន​តារា​ស​ម្តែ​ង​ដ៏​ល្បីល្បាញ​ប្រចាំ​តៃវ៉ាន់ Ruby Lin នៅតែ​បន្តជីវិត​ជានា​រី​នៅ​លីវ ប៉ុន្តែ​នាង​បាន​បញ្ជាក់ថា នាង​មិនទាន់​ប្រញាប់ប្រញាល់​ដើម្បី​ទទួល​ជីវិត​អាពាហ៍ពិពាហ៍​នៅឡើយ​នោះទេ​។​

​    ​Lin បាន​និយាយថា "​អ្នក​ត្រូវតែ​ជួប​មនុស្ស​ដែលមាន​ឥទ្ធិពល​លើ​ការគិត​របស់​អ្នក​។ គាត់​ប្រហែលជា​អាច​ផ្លាស់ប្តូរ​បែបផែន​ជីវិត និង​គំនិត​របស់​អ្នក​ពេលដែល​អ្នក​ស្រឡាញ់​គាត់​ខ្លាំង​"​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Asian E-News Portal ពេលដែល​ចោទ​ជា​សំណួរ​អំពី​លក្ខណៈវិនិច្ឆ័យ​របស់​មិត្ត​ប្រុស​របស់​នាង Rudy បាន​ទទួលស្គាល់ថា​នាង​ស្រឡាញ់​បុរស​ដែលមាន​រាង​សង្ហា​។​

​    ​នាង​បាន​បន្តទៀតថា "​វា​ក៏​ដូចគ្នា​ទៅនឹង​ការជ្រើសរើស​តួឯក​ក្នុង​រឿង​ដែរ​"៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់