adverise with khmeread 1

បុរស​ពីរ​នាក់​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង​បាងកក​

    ​ការផ្ទុះ​គ្រាប់បែក​ខ្នាតតូច​មួយ​នៅ​ស្ថានីយ៍​រថភ្លើង Hua Lamphong ក្នុង​ទីក្រុង​បាងកក បាន​បង្ក​ឱ្យ​មនុស្ស​ចំនួន​ពីរ​នាក់​រងរបួស​នៅ​ថ្ងៃ​ពុធ​នេះ​វេលា​ម៉ោង ១១ និង ៥៦ នាទី​ព្រឹក​។ ហេតុការណ៍​នេះ​ត្រូវបាន​ថត​ជាប់​ដោយ​កាមេរ៉ា​សុវត្ថិភាព​។​

​    ​មន្ត្រី​ផ្នែក​ដោះ​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ដែល​បាន​ចុះ​ពិនិត្យ​តំបន់​នោះបាន​និយាយថា ការ​បំផ្ទុះ​នេះ​គឺ​កើតឡើង​ដោយសារ​គ្រាប់បែក​ប៉េង​ប៉ុង ជា​គ្រាប់​ប៉េង​ប៉ុង​ដែល​គេ​លេង​នៅ​តុ​ដែល​ផ្សំ​ជាមួយ​រំសេវ​។​

​    ​បុរសរងគ្រោះ​ពីរ​នាក់​ត្រូវបាន​បញ្ជូន​មន្ទីរពេទ្យ ប៉ុន្តែ​ពួកគេ​មិន​រងរបួស​ធ្ងន់ធ្ងរ​នោះទេ​។​

​    ​មន្ត្រីប៉ូលិស​កំពុងធ្វើកា​រ​ស៊ើបអង្កេត​ថា​តើ​ករណីនេះ​អាចជា​ប់​ពាក់ព័ន្ធ​នឹង​នយោបាយ​ឬ​យ៉ាងណា​៕

ប្រភព៖ Bangkok Post

adverise with khmeread

មតិយោបល់