adverise with khmeread Sunny

Sunny បង្ហាញរូបភាពសិចស៊ីថ្មីសម្រាប់ទស្សនាវដ្តី SURE

          តារាចម្រៀង Sunny សមាជិក​ក្រុម​ចម្រៀង Girls`Generation ថ្មីៗ​នេះ​បាន​សហការជាមួយនឹង​ទស្សនា​វដ្តី SURE ជា​ទស្សនាវដ្តីម៉ូតនិងសម្ផស្ស សម្រាប់​ការ​ថតរូបភាព​ដែល​ស័ក្តិសម​ឥតខ្ចោះ​នឹង​រដូវ​ក្តៅ​ខាងមុខនេះ។

          សម្រាប់រូបភាព​នេះ Sunny បាន​ធ្វើ​ដំណើរ​ទៅកោះបាលី ដើម្បី​ផ្តិតយក​ទេសភាព​ដ៏ស្រស់ត្រកាល​ ហើយ​នាងនិយាយថា “ជា​ឋានសួគ៌​នៅលើ​ផែនដី”។

          ស្របពេល​ជាមួយគ្នានោះដែរ ទស្សនាវដ្តីនេះ​បាន​បង្ហាញរូបភាព​ដ៏ស្រស់​ស្អាត​មួយ​ចំ​នួន​របស់​នាងផងដែរ។ ក្នុងរូបភាព​ទាំងនេះ Sunny មិន​គ្រាន់តែ​បង្ហាញ​ស្នាម​ញញឹម​ដ៏ស្រស់ស្អាត់ប៉ុណ្ណោះទេ ប៉ុន្តែ​ក៏បានបង្ហាញកាយ​វិកាបែប​ស្រើ​បស្រាល​ផងដែរ៕

adverise with khmeread
ប្រភព៖ viki

អ្នកនឹងចូលចិត្ត

មតិយោបល់