adverise with khmeread Virgin mary

ជឿទេថា រូបសំណាក Virgin Mary ស្រក់ទឹកភ្នែក

          ម្ចាស់​រូបសំណាក​ Virgin Mary ដែលស្រក់ទឹកភ្នែក​នោះ​ បាននិយាយថា បាតុភូតចម្លែក​បាន​កើតឡើង​នៅ​ពេល​បងប្អូនជីដូន​មួយ​របស់នាង​ត្រូវ​បាន​គេ​សម្លាប់កាល​ពី​១៨​ខែមុន។

          នាង Maria Cardenas បាន​ពណ៌នា​អំពី​ការ​សម្រក់ទឹកភ្នែក​ដ៏អាថ៌កំបាំង​នេ​ថា “ចម្លែក” ហើយនិយាយថា នាង​បាន​យកទឹកភ្នែក​ដែលនាងទទួលបាន​ពី​រូប​សំណាក​នេះចែកជូនដល់​អ្នក​ដែល​បានមកសួរសុខទុក្ខនាង។

          បើទោះបីជា​ Cardenas និយាយថា នាង​មិនយល់ថា ហេតុអ្វីបាន​ជានា​ង​ធ្វើ​រឿងបែបនេះក៏ដោយ ក៏នាងជឿថា វាអាចពាក់ព័ន្ធនឹង​មរណភាព​របស់បងប្អូន ជីដូន​មួយ Jessie Lopez ។ Cardenas មកពីរដ្ឋកាលីហ្វ័រញ៉ា​​ទទួលបាន​រូបសំ ណាកនេះ​ជា​កាដូនៅទិវា​អ្នក​ម្តាយ​កាលពី​១០​ឆ្នាំមុន។

          ប៉ុន្តែនៅពេល​ Lopez ត្រូវ​បាន​គេសម្លាប់​កាល​ពី​១៨​ខែមុន​ Cardenas និ យាយថា ទឹកភ្នែក​ចាប់ផ្តើម​ស្រក់ត្រង់ភ្នែក​ខាងស្តាំរបស់​រូបសំណាក​នេះ ហើយ​ហូរចុះ​មក​លើ​ផ្ទៃមុខ។ អ្នក​ជិតខាងឈ្មោះ Richard Quintana បាន​និយាយថា “វា ជា​រឿងអស្ចារ្យ។ខ្ញុំ​រក​ពាក្យនិយាយមិនចេញ​ទេ ខ្ញុំ​មានការភ្ញាក់ផ្អើល​មែនទែន”៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់