adverise with khmeread 89e898fb 453d 47be 8980 75cf0d2fafb2

ចាប់​មុខសញ្ញា​ប្លន់​៦​នាក់​នៅ​ចោមចៅ​

      ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់​ត្រូវបាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១១ ​និង​១៩​នាទី​យប់ ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោមចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​។​

      មន្ត្រី​អាវុធហត្ថ​បន្តថា ជនសង្ស័យ​ទាំង​៦​នាក់​នេះ​ពាក់​ព័ន្ធ​ករណី​កាប់​ប្លន់​មិនបាន​សម្រេច​កាលពី​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៦​វេលា​ម៉ោង​៩​ ​និង​៣០​នាទី​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ មុខ​វត្ត​ជម្ពូ​វ័​ន្ត​បណ្តាលឱ្យ​ជនរងគ្រោះ​របួស តែ​ប្លន់​មិនបាន​សម្រេច​រួច​ក៏​នាំគ្នា​គេចខ្លួន​អស់​។ ទើបតែ​យប់មិញ​សមត្ថកិច្ច​ក្រសោប​បាន​ទាំង​ហ្វូង​តែម្តង។​

      ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ចាប់យក​វត្ថុតាង​រួមមាន ៖ ទី១-​ម៉ូតូ​៣​គ្រឿង ទី២-​ដាវ​៣​ដើម ទី៣-​កាំបិត​តូច​២ ទី៤-​ប្រដាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់