adverise with khmeread Aeca7399 33e5 4b15 8e6f 651f0bff56b7

រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៦​គ្រោះ​អគ្គិភ័យ​កើតឡើង​៣៦២​លើក​កើន​ជាង​ឆ្នាំមុន​១៤​លើក​

       ភ្នំពេញ​ ៖ គ្រោះ​អគ្គិភ័យ​នៅក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៦​នេះ​បាន​កើតឡើង​ចំនួន​៣៦២​លើក កើន​ជាង​ឆ្នាំ មុន​បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា​មាន​ចំនួន​១៤​លើក ក្នុងនោះ​មនុស្ស​១៣​នាក់​បាន​ស្លាប់​។​

       លោក នេ​ត វ​ន្ថា ប្រធាន​នាយកដ្ឋាន​ប៉ូលិស​បង្ការ​ និង​ពន្លត់​អគ្គិភ័យ​នៃ​ក្រសួងមហាផ្ទៃ​បានឱ្យដឹងថា ក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៦​នេះ មាន​គ្រោះ​អគ្គិភ័យ​បានកើត​ឡើង​ចំនួន​៣៦២​លើក លើ​៣៤៨​លើក បើ​ប្រៀបធៀប រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ​២០១៥ មានការ​កើនឡើង​ចំនួន​១៤​លើក។​

       លោក​បន្តថា គ្រោះ​អគ្គិភ័យ​នោះ បាន​បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​អស់​ចំនួន​៦០១​ខ្នង តូប​ក្នុង​ផ្សារ ១២២០​តូប មនុស្ស​១៣​នាក់​បាន​ស្លាប់​ និង​រងរបួស​៨​នាក់។​

       លោក នេ​ត វ​ន្ថា បាន​ទៀតថា មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​នោះ មកពី​ឆ្លង​ចរន្តអគ្គិសនី​មាន​៤៣,២៤% ,  ការធ្វេសប្រហែស​ការប្រើ​ប្រាស់​៣៦,២៤%​ និងក្តាប់​មិនបាន​២០,៥២%​។ 

       លោក បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាមួយនឹង​ការប្រើប្រាស់​របស់​ដែល​ងាយ​កើតមាន​អគ្គិភ័យ​ដូចជា ចរន្តអគ្គិសនី កំប៉ុង​ហ្គាស និង​ភ្លើង​ទៀនធូប​ជាដើម។ ជា​វិធាន​ការបង្ការ​ចម្បង គឺ​ប្រជាពលរដ្ឋ​ពិសេស​ចំពោះ​អ្នក​ប្រកប​អាជីវកម្ម​ផ្សេងៗ​ត្រូវ​បំពាក់​ធុង​ពន្លត់​អគ្គិភ័យ​ឱ្យបាន​គ្រប់​ផ្ទះ និង​គ្រប់ ទីកន្លែង។​

       សូមបញ្ជាក់ថា នៅក្នុង​ពិធី​សន្តិ​បាត​របស់​ក្រសួងមហាផ្ទៃ កាលពីពេល​ថ្មីៗ​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បានប្រកាសថា ក្រសួង​នឹង​ទិញ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​១១៣​គ្រឿង ដើម្បី​បែងចែក​តាម​បណ្តា​ខេត្ត ហើយ​ពេលនេះ​រថយន្ត​ទាំង​នោះបាន​ដឹកជញ្ជូន​មកដល់​កំពុងផែ​ក្រុង​ព្រះស៊ី​ហ​នុ​ហើយ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់