8c68c942 32f0 418f ae20 398821b77708

សមត្ថកិច្ច​ប្រូ​ល​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​វត្ត​មូលី​សុវណ្ណ (​មាន​វីដេអូ​)

     កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្ត​កណ្តា​មានប្រសាសន៍ថា​«​ឃើញ​គ្រាប់​យុទ្ធ​​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ សូម​រូតរះ​រាយការណ៍​ជូន​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ដែល​នៅ​ជិត​កន្លែង​ប្រទះ ព្រោះថា​គ្រាប់​ទាំងនោះ​នៅមាន​ប្រសិទ្ធិភាព​ផ្ទុះ​នៅឡើយ វា​អាច​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​អាយុ ជីវិត​..!!!»​។​

     លោក​ អ៊ា​វ ចំរើន លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល ​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​បែបនេះ ខណៈពេល​សមត្ថកិច្ច ចុះ​ប្រមូលយក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នា​ថ្ងៃទី​១១ ខែ​ឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​៣០​នាទី នេះ​ចំណុច​ក្រោយ​វត្ត​មូលី​សុវណ្ណ ហៅ វត្ត​តៈ​មល ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

     លោកស្នងការ​បន្តថា ក្រុមការងារ​ស៊ី​ម៉ាក់ (CMAC) ប្រចាំ​ខេត្តកណ្តាល​ដឹកនាំ​ដោយ លោក សួន ភី​យ៉ុ​ន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​គគី​រ បាន​ចុះ​ប្រមូលយក​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ចំណុច​ក្រោយ​វត្ត​មូលី​សុវណ្ណ ហៅ វត្ត​តៈ​មល បាន​ចំនួន​១០​គ្រាប់ រួមមាន ៖ ទី១.​ប្រភេទ​ត្បាល់​៨១ ចំនួន០២​គ្រាប់ ​,ទី២.​ប្រភេទ​ត្បាល់​៦០ ចំនួន០១​គ្រាប់ ​និង​ទី៣.​ប្រភេទ​M ចំនួន០៧​គ្រាប់៕​

 

អ្នកនឹងចូលចិត្ត

មតិយោបល់